Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវសុំឲ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ) ៖រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវសុំឲ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីធានាឲ្យរាជធានីភ្នំពេញនៅតែរក្សាបានភាពស្អាតគ្មានគំនរសំរាមរាយប៉ាយនៅតាមដងផ្លូវ។

ក្នុងឱកាសដែលពលរដ្ឋកម្ពុជា ឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋបន្តទុកដាក់​សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធី បុណ្យភ្ជុំបិណ្ឌដែលត្រូវនឹងនៅថ្ងៃទី១៦ ,១៧ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។

ការអំពាវនាវនេះបានធ្វើឡើងដោយសារតែបុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រីមួយចំនួនត្រូវបានឈប់សម្រាកពីការងារ ធ្វើដំណើរទៅកាន់ស្រុកកំណើត​របស់ពួកគាត់នៅតាមបណ្តាខេត្តនានា ដែលធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងរាជធានីភ្នំពេញ មានភាពរអាក់រអួល​មិនបានពេញលេញដូចថ្ងៃធម្មតានោះទេ។ ដូចនេះ ដើម្បីថែរក្សាសោភណ័ភាព អនាម័យ បរិស្ថាន រាជធានីភ្នំពេញ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់​លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែល មានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅ​តាមដងផ្លូវសាធារណៈនៅ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​នៅក្នុងទីតាំងរៀងៗខ្លួន​ជាបណ្តោះអាសន្នសិន។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្មនិងបងប្អូនប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់នឹងចូលរួមចំណែក​ថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញយើងឱ្យបានល្អប្រសើរជាមិនខាន៕

from: https://tnaot.com/km/m/detail/article/9673908