សេដ្ឋកិច្ច
ធ្លាយរឿង Greenwood និង Foden ឲ្យលុយបុគ្គលិកសណ្ឋាគារទាំងអស់ ដើម្បីនាំស្រីចូលបន្ទប់ ថែមទាំង…
Phil Foden និង Mason Greenwood ត្រូវបានគេរាយការណ៍ថា បានឲ្យលុយបុគ្គលិកសណ្ឋគារទាំងអស់ ដើម្បីនាំស្រីចូលក្នុងបន្ទប់របស់ខ្លួន ខណៈ Foden ក៏មិនបានប្រាប់ពួកស្រីៗទាំងនោះថា ខ្លួនមានប្រពន្ធ និងកូននោះទេ។
យុវជនទាំង២នេះ ត្រូវបាន Dailymail ចុះផ្សាយថា ពួកគេបានឲ្យលុយបុគ្គលិកសណ្ឋាគារ ដើម្បីឲ្យពួកគេជួយបិទបាំងក្នុងការនាំនារីទាំងនោះចូលបន្ទប់របស់ពួកគេ ត្បិតក្រោយពីហ្វឹកហាត់ និងការប្រកួត ពួកគេមិនអនុញ្ញាតឲ្យចេញទៅណាឡើយ។
គិតមកត្រឹមថៃ្ងនេះ Greenwood បានចេញមុខសុំទោសជាសាធារណហើយ ដោយសរសេរខ្លឹមសារដ៏ច្រើនក្នុងវេបសាយរបស់ Manchester United ហើយទាំងរូបគេនិង Foden ក៏ត្រូវបានលោក Gareth Southgate ទម្លាក់ចេញពីក្រុមជម្រើសជាតិផងដែរ៕
ប្រភព៖ Dailymail