Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាក៥ថ្ងៃ ពីថ្ងៃទី១៧ ដល់២១ ខែសីហា

រាជធានី​ភ្នំពេញ​៖ ទីបំផុតរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរវិញហើយនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាខាងមុខនេះ។

លោក​ អូន ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន កំណត់​យក​ថ្ងៃ​ឈប់​សម្រាក​ជំនួស ឲ្យ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ ២០២០ ខាង​មុខ​ ។

នេះ​បើ​តាម​លទ្ធផល​នៃកិច្ចប្រជុំ​ចង្អៀត​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក​ជំនួស ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ និង​ការ​សម្រួល​វិធានការ ចេញ​-​ចូល​ប្រទេស​កម្ពុជា ដល់​វិនិយោគិន​-​ធុរជន​បរទេស ៕ ត្នោត

from: https://tnaot.com/km/m/detail/article/9482285