Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សៀវភៅ «ការកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន» ត្រូវបានធនាគារជាតិនៃកម្ពុជា ប្រគល់ជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៨ខែកញ្ញា ឆ្នាំ ២០២០ មកនេះឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សៀវភៅប្រវត្តិ និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា «ការកសាងវិស័យហិរញ្ញ វត្ថុប្រកបដោយបរិយាបន្ន» ជូនតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ។ សៀវ ភៅនេះរៀបរាប់អំពីដំណើរកកើតនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គោលបំណង និងបុព្វ ហេតុនៃការអភិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយ សមាសភាពតួអង្គពាក់ព័ន្ធ សំខាន់ៗ សារៈប្រយោជន៍របស់មីក្រូហិរញ្ញវត្ថុ និងរំលេចនូវទស្សនាទានអំពីអនាគតរបស់ មីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយនិរន្តរភាព ។

ឯកឧត្តម អគ្គនាយកត្រួតពិនិត្យ បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានចាប់កកើត ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយពេលការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានបន្តរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសមានការរីកចម្រើនយ៉ាងខ្លាំង ក្រោយ ពេលដែលប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ។

តាងនាម ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម អគ្គនា យកត្រួតពិនិត្យបានថ្លែងអំណរគុណចំពោះគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលបានសហការជាដៃគូយ៉ាងល្អចំពោះការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ និងចំពោះ ការផ្តល់មតិយោបល់នានាកន្លងមក ដែលការអនុវត្តបែបនេះគឺជាកត្តាមូលដ្ឋានយ៉ាង សំខាន់ធ្វើឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន ទាំងផ្នែក សង្គមនិងសេដ្ឋកិច្ច ហើយជាពិសេសទៀតនោះ គឺតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការ រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជនបទ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់បរិយាបន្នហិ រញ្ញវត្ថុ ។

ក្នុងអារម្ភកថានៃសៀវភៅនេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «កាលពីបួនទសវត្សរ៍កន្លងមក ប្រវត្តិសាស្រ្តកម្ពុជាបានចារឹកយ៉ាងច្បាស់ពី ដំណើរងើបឡើងវិញរបស់ប្រទេសកម្ពុជា ពីស្ថានភាពមួយដែលខ្ទេចខ្ទាំដល់ឫសគល់ ជា ពិសេស វិស័យហិរញ្ញវត្ថុដែលត្រូវបានលុបបំបាត់ទាំងស្រុង និងធ្វើឱ្យប្រជាជនកម្ពុជាលែង មានជំនឿមកលើវិស័យហិរញ្ញវត្ថុកម្ពុជា ។ កត្តាប្រវត្តិសាស្រ្តនេះ គឺជាមូលដ្ឋានសម្រាប់ធ្វើ ការវិភាគ និងស្វែងយល់អំពីមូលហេតុ ឧបសគ្គ និងបញ្ហាប្រឈមនានាដែលអ្នកជំនាន់មុន បានជួបប្រទះ ។ ក៏ប៉ុន្តែ ក្រោមការខិតខំប្រឹងប្រែង និងការងើបឡើងវិញយ៉ាងត្រដាបត្រ ដួសដោយខ្លួនឯង រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និង ប្រកបដោយទស្សនៈវែងឆ្ងាយ ដោយបានអនុញ្ញាតឱ្យវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញ វត្ថុអនុវត្តតាមយន្តការទីផ្សារ ដែលជាលទ្ធផលបានធ្វើឱ្យសកម្មភាពមីក្រូហិរញ្ញវត្ថុអភិវឌ្ឍ យ៉ាងឆាប់រហ័ស» ។

ក្នុងគោលគំនិតចងក្រងជាឯកសារប្រវត្តិសាស្រ្តផង ជាឃ្លាំងផ្ទុកនូវបទពិសោធន៍ផង និង ជាមេរៀនសំខាន់ៗផង សម្រាប់ផ្តល់ជូនដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ទើបថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ទេសា ភិបាលធនាគារជាតិនៃកម្ពុជា បានសម្រេចចិត្តប្រគល់ការងារនេះជូន លោក រ៉ុន បេវ៉ាកក្វា ដែលជាស្ថាបនិក និងនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Access Advisory ដើម្បីធ្វើការសិក្សា ស្រាវជ្រាវ និងចងក្រងសៀវភៅ «ការកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន» និង ប្រកាន់លើគោលគំនិត និងមតិយោបល់ឯករាជ្យរបស់អ្នកនិពន្ធ ។

លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងនៅក្នុងពិធីប្រគល់សៀវ ភៅនេះថា សៀវភៅនេះគឺជាស្នាដៃដ៏មានសារៈសំខាន់ ដែលនឹងបម្រើជាឯកសារគោល សម្រាប់វិស័យហិរញ្ញវត្ថុ ដោយផ្តោតសំខាន់អំពីប្រវត្តិ និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាជាងពីរទស្សវត្សរ៍ ។ សៀវភៅនេះមិនត្រឹមតែបម្រើជាអត្ថប្រយោជន៍សម្រាប់ប្រ ទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកនូវបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុដ៏មានតម្លៃរបស់កម្ពុជាដល់ប្រទេសផ្សេងៗលើពិភពលោក ជាពិសេសប្រទេសកំពុង អភិវឌ្ឍន៍ដទៃៗទៀត ។

នៅក្នុងឱកាសនេះដែរ លោក រ៉ុន បេវ៉ាកក្វា បានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅនិងការរក ឃើញនៅក្នុងសៀវភៅនេះ ។ លោកបានថ្លែងថា មីក្រូហិរញ្ញវត្ថុកម្ពុជាស្ថិតក្នុងចំណោម ប្រព័ន្ធមីក្រូហិរញ្ញវត្ថុល្អបំផុតនៅលើពិភពលោក ហេតុដូច្នេះ មីក្រូហិរញ្ញវត្ថុកម្ពុជាគួរត្រូវ បានយកចិត្តទុកដាក់និងទទួលបាននូវការគោរព។ លោកបានផ្តាំផ្ញើថា វិស័យមីក្រូហិរញ្ញ វត្ថុត្រូវការធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកួតប្រជែង ដោយស្មើភាព ផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនតាមតម្រូវការ ដាក់ចេញបទប្បញ្ញត្តិ និង មានការចុះត្រួតពិនិត្យសំដៅធានាការអនុលោមតាមបទប្បញ្ញត្តិ ព្រមទាំងតម្រូវឱ្យមាន ការសហការគ្នារវាងភាគីពាក់ព័ន្ធដើម្បីធានាឱ្យបានសុចរិតភាពនៃទីផ្សារទោះបីជាមានការប្រកួតប្រជែងគ្នាក្នុងទីផ្សារក៏ដោយ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9673874