
នាង AISHWARYA RAI អាយុ៤៦ឆ្នាំ ដែលជាកំពូលតារាភាពយន្តរបស់ក្រុមហ៊ុនភាពយន្តបូលីវូតរបស់ឥណ្ឌា បានធ្វើតេស្តរកឃើញឆ្លងវីរុស COVID-19 កាលពីថ្ងៃទី១២ កក្កដា ។ នេះជាការអះអាងរបស់អ្នកទទួលខុសត្រូវម្នាក់ នៃទីក្រុងបុមបៃ ។
តារារូបនេះបានប្រកាសថា កូនស្រីរបស់នាង AISHWARYA RAI គឺកុមារី AARADHYA អាយុ៨ឆ្នាំក៏បានរកឃើញឆ្លងវីរុសនេះដែរ ។
នាង AISHWARYA RAI បានជាប់ជាបវរកញ្ញាពិភពលោកក្នុងឆ្នាំ១៩៨៤ និងចាប់ផ្ដើមធ្វើជាតារាភាពយន្ត ពីទសវត្សឆ្នាំ១៩៩០មក ។
ឥណ្ឌាជាប្រទេសទី៣ លើពិភពលោកដែលរងការប៉ះពាល់ខ្លាំងដោយសារវីរុស ជាមួយអ្នកឆ្លង៨២០.៩១៦នាក់និងអ្នកស្លាប់២២.១៩៣នាក់ ៕ ត្នោត