ក្រុមជម្រើសជាតិ រហ្សនាមមាន់គក បារាំងបានទទួលជ័យជម្នះលើក្រុមជម្រើសជាតិ ក្រូអាតក្នុងលទ្ធផល ៤ទល់នឹង ២ កាលពីយប់មិញ។ នេះជាការប្រកួតរួមពូលទី ៣ ក្នុងក្របខណ្ឌ័ទើបនឹងបង្កើត UEFA Nation League។
៤ គ្រាប់របស់បារាំង ស៊ុតបានដោយកីឡាករ Antoine Griezmann កីឡាករខ្សែការពារ Upamecano បាល់ប៉េណាំងទីដោយ Oliver Giroud និងគ្រាប់ស៊ុតចូលទីខ្លួនឯងរបស់កីឡាករក្រូអាត។ ឯ២គ្រាប់របស់ក្រូអាតរកបានដោយ Lovren និងJosip Brekalo។
លទ្ធផលនេះធ្វើអោយបារាំងបាន៣ ពិន្ទុបន្ថែមទៀតក្នុងពូលទី៣ ស្មើគ្នាជាមួយព័រទុយហ្គាល់តែចាញ់គ្រាប់បាល់ចំណេញ២គ្រាប់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ជាបណ្តោះអាសន្ន។
ប្រភព៖ Livescore