បទ How You Like That របស់ក្រុមតារាចម្រៀង BLACKPINK បានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុម K-pop ដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងក្នុងរយៈពេលដ៏ខ្លី នៅក្នុងបណ្តាញសង្គម YouTube ។
ក្រុម BLACKPINK បានចេញផ្សាយបទ How You Like That កាលពីថ្ងៃទី២៦ ខែមិថុនា វេលាម៉ោង ៦ល្ងាច។ នៅថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង ៣ និង ៤៨ រសៀល បទចម្រៀងមួយបទនេះមានអ្នកចូលទស្សនារហូតទៅដល់ ៥០០លានដង ដោយចំណាយពេលត្រឹមតែ ២ខែ និង ១២ថ្ងៃតែប៉ុណ្ណោះ ។
ការបំបែកឯតទគ្គកម្មមុនសម្រាប់ក្រុមចម្រៀងនារីកូរ៉េលឿនបំផុតគឺបទ Kill This Love របស់ក្រុម BLACKPINK ដែលទទួលបានការចូលទស្សនាចំនួន ៥០០លានដង ដោយចំណាយពេល ៣ខែ និង២០ថ្ងៃ ។
គួរបញ្ជាក់ដែរថា បទ How You Like That នេះផងដែរ គឺជាវីដេអូចបទម្រៀងទី៧ របស់ក្រុម BLACKPINK ដែលទទួលបានការចូលទស្សនាចំនួន ៥០០លានដង បន្ទាប់ពីបទ DDU-DU DDU-DU, បទ As If It’s Your Last, បទ BOOMBAYAH, បទ Kill This Love, បទ Playing with Fire និងបទ Whistle ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi