Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO បានរកឃើញប្រទេស៤ មានករណីឆ្លងវីរុសកូវីដច្រើនជាងគេ

គិតមកត្រឹម២៤​ម៉ោង​ចុង​ក្រោយ​នេះ WHO បានរកឃើញពីការកើតមានវីរុសកូវីដ១៩ ច្រើនជាងគេ ដែលស្ថិតនៅលើប្រជាជន​ កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ប្រេ​ស៊ីល ឥណ្ឌា​ និង​អាហ្វ្រិក​ខាងត្បូងជាដើម។

​សហរដ្ឋអាមេរិក ​នៅ​តែ​ជា​ប្រទេស ដែលមានមនុស្ស​ស្លាប់ច្រើនជាងគេ ដល់ទៅ​១៣៥.០៦៦​នាក់ ដោយឡែក​ប្រេ​​ស៊ីលមាន​អ្នក​ស្លាប់​ឡើង​ដល់​ជាង​៧២.០០០​នាក់ អង់គ្លេស​ស្លាប់​៤៤.៨១៩ អ៊ីតា​លី​ស្លាប់​៣៤.៩​៥៤​នាក់ ​និង​ម៉ិ​ក​ស៊ិ​កមានអ្នក​ស្លាប់​៣៤.៧៣០​នាក់។

ជាមួយគ្នានេះ អង្គការ​សុខភាព​ពិភពលោក​WHO​ បានសម្គាល់​ឃើញថា នា​ថ្ងៃ​ទី​១២​កក្កដា ​អ្នក​ឆ្លង​វីរុស​COVID-19​ថ្មី កើន​ដល់​​ជាង​២៣០.៣៧០​នាក់​លើ​ពិភពលោក ដែល​នោះ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​។

ការ​កើនឡើង​ខ្លាំង​បំផុត​នៃ​អ្នក​ឆ្លង​​វីរុស​ប្រចាំ​ថៃ្ង ​ដែល​មាន​ខ្ពស់​បំផុតមួយទៀត ត្រូវបានកត់សម្គាល់​ឃើញ ​កាលពី​ថ្ងៃ​ទី​១០​កក្កដា​កន្លង​ទៅ ជាមួយ​អ្នក​ឆ្លង​ថ្មី​២២៨.១០២​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់​នៅ​នឹង​​ប្រមាណ​ជា​៥.០​០០​នាក់ ​ក្នុង​១​ថ្ងៃ​លើ​ពិភពលោក​៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9482071