Taeyeon, Sunny, Hyoyeon, Yoona និង Yuri សមាជិកក្រុម Girls ’Generation បានបន្តកុងត្រាថ្មីជាមួយផលិតកម្ម SM Entertainment ក្នុងរយៈពេលបីឆ្នាំបន្តទៀត ។
ក្នុងឆ្នាំ២០១៧ សមាជិកក្រុម Girls ‘Generation ៣រូបគឺ Sooyoung, Seohyun និង Tiffany បានចែកផ្លូវគ្នាជាមួយផលិតកម្ម SM Entertainment ហើយបានចូលរួមជាមួយផលិតកម្មថ្មីមួយផ្សេង ខណៈដែល YoonA, Taeyeon, Yuri, Sunny និង Hyoyeon បានសម្រេចចិត្តនៅបន្តជាមួយផលិតកម្ម SM Entertainment ដដែល ហើយក្នុងឆ្នាំ២០១៨ តារាចម្រៀងទាំង ៥រូបនេះ បានចេញផ្សាយបទចម្រៀងមួយបទដែលមានចំណងជើងថា Lil Touch ។
បច្ចុប្បន្ននេះផងដែរ សមាជិកក្រុម Girls ‘Generation ទាំង៥រូបនេះ កំពុងមមាញឹកជាមួយអាល់ប៊ុមបទចម្រៀងថ្មីរបស់ពួកគេ ដែលនឹងគ្រោងចេញផ្សាយឆាប់ៗនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop