ជប៉ុន៖ មន្ត្រីមួយរូបរបស់ជប៉ុនបាននិយាយថា ទីក្រុងតូក្យូ មានការឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ២០៦ករណី កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី៤ហើយ ដែលមានករណីឆ្លងថ្មីជាង២០០ក្នុងមួយថ្ងៃៗ។ នេះបើតាម តាមប្រភពព័ត៌មាន Bangkok Post។
តួលេខតែមួយថ្ងៃដូចគ្នានឹងថ្ងៃសៅរ៍ ត្រូវបានគេរាយការណ៍ថា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជនក៏ដូចជា អាជ្ញាធរ អំពីរលកនៃការឆ្លងមេរោគលើកទី២ ដ៏មានសក្តានុពល នៅក្នុងរដ្ឋធានីដែលមានប្រជាជនប្រហែល ១៤លាននាក់។
ចំនួនសរុបនៃករណីឆ្លងនៅទីក្រុងតូក្យូ បានកើនឡើងដល់ ៧ ៩២៧ ដែលស្មើនឹងប្រមាណមួយភាគបី នៃករណីដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុន។ ទោះបីជាមានការកើនឡើងក៏ដោយ គ្មាននរណាម្នាក់ដែលត្រូវបានគេអះអាងថា ទើបតែឆ្លងមេរោគស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ ហើយប្រហែលជា ៨០% នៃពួកគេស្ថិតក្នុងអាយុ៣០ឆ្នាំ ឬក្មេងជាងនេះ បើយោងតាមរដ្ឋាភិបាលទីក្រុងតូក្យូ។
ចំនួនករណីថ្មីមាននិន្នាការកើនឡើង ចាប់តាំងពីច្បាប់រឹតបន្តឹងពេលគ្រាអាសន្នទូទាំងប្រទេស ត្រូវបានដកចេញទាំងស្រុង កាលពីចុងខែឧសភា ដោយការឆ្លងបានរីករាលដាលបន្តិចម្តងៗ ពីទីក្រុងតូក្យូដល់តំបន់ក្បែរៗ៕ ត្នោត