រាជធានីភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ កើតទុកមិនសុខចិត្ត ស្រែកយំប្រាប់អ្នកសារព័ត៌មាន និងប្ដឹងសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង ក្រោយពីម្ចាស់ហាងគុយទាវអង្គរជុំ ប្រើហិង្សាវាយលើរូបរាងកាយរបស់នាងនៅលើរថយន្តមួយគ្រឿងរបស់ជនបង្ក កាលពីយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។
យ៉ាងណាក៏ដោយ ស្ត្រីរងគ្រោះ និងបុរសជាថៅកែហាងគុយទាវអង្គរជុំ សមត្ថកិច្ចនៅមិនបង្ហើបឲ្យស្គាល់ពីអត្តសញ្ញាណនៅឡើយទេ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន បុរសជាថៅកែហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង ពាក់ព័ន្ធករណីប្រើហិង្សា ។ ប្រភពដដែលបានបញ្ជាក់ថា ការប្រើអំពើហិង្សាវាយស្រីស្រស់នេះ ដោយសារជនបង្ក បបួលស្ត្រីរងគ្រោះទៅដេក ប៉ុន្តែនាងមិនព្រម ។ ត្នោត