គ្រឿងផ្សំ៖
– ពងទា 10គ្រាប់
– អំបិលគ្រួស 1ចានចង្កឹះ
– គល់ស្លឹកគ្រៃ 5គល់
– ក្រូចឆ្មា 3ផ្លែ
– ខ្ទឹមស 5កំពឹស
– រំដេង 1ដុំ
– ស្លឹកក្រូចសើច 5សន្លឹក
– ម្ទេស តិចឬច្រើនតាមចំណង់ចំណូលចិត្ត ( ហាន់ក៏បាន មិនហាន់ក៏បាន)
– ទឹក 4ចានចង្កឹះ
#របៀបធ្វើ៖
– ពងទាលាងឲ្យស្អាតរៀបដាក់ក្នុងកែវ
– គល់ស្លឹកគ្រៃហាន់បញ្ឆិតៗ រំដេងហាន់ជាចំណិត ក្រូចឆ្មា និងខ្ទឹមសហាន់ជាបន្ទះស្តើងៗ
និងស្លឹកក្រូចសើចកាត់ជា3ឬ4កំណាត់រួចទុកមួយអន្លើ
– ដាក់ដាំទឹកឲ្យពុះ រួចចាក់អំបិលចូលកូរឲ្យរលាយ បន្ទាប់មកដាក់គស្លឹកគ្រៃ រំដេង ខ្ទឹមស និងស្លឹកក្រូចសើចចូលគ្របទុកឲ្យពុះរយពេល5នាទី រួចដាក់ចុះទុកឲ្យត្រជាក់
– ក្រូចឆ្មា និងម្ទេសរៀបដាក់ក្នុងកែវជាមួយពងទា បន្ទាប់មកចាក់ទឹកអំបិលចូលរួចគ្របទុកឲ្យជិត ជាការស្រេច៕
បញ្ជាក់៖ ពងទាត្រូវត្រាំទុករយះពេលពី15 ទៅ20ថ្ងៃទើបអាចយកមកញ៉ាំបាន។
: ប្រភព : Page ម្ហូបអាហារប្រចាំថ្ងៃ