ភ្នំពេញៈ កម្លាំងសមត្ថិកច្ចនគបាលចាប់ឃាត់ខ្លួន មន្រ្តីយោធាពាក់សក្តិ៤ម្នាក់ក្រោយផ្ទុះអាវុធចំនួន៣គ្រោប់ នៅក្នុងបន្ទប់ជួលលេខ C-៥ ។កាលពីវេលាម៉ោង៨នាទីយប់ ថ្ងៃទី១២ កក្កដា ២០២០ ស្ថិតនៅក្នុងភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្តកិច្ចប្រាប់ថាបង្ករឡើងដោយឈ្មោះ សោមពិសិដ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ ជាយោធា កងឯកភាព ទីចាត់ការឃោសនាពត៍មាន អគ្គបញ្ជាការ ឋាន:វរះសេនីយ៍ត្រីយ៍ អត្តលេខ០១៦៨២៩ប្រេីប្រាស់អាវុធខ្លីម៉ាកK៥៩លេខ៧២៦១។
យោងតាមតាមប្រភពពីសមត្តកិច្ចបានឲ្យដឹងថា នៅមុនពេលកេីតហេតុជនបង្ករបានមកផឹកសុីជាមួយមិត្តភក្ត័នៅបន្ទប់ខាងលើចំនួន៤នាក់ ពេលកំពុងផឹកនោះជនបង្ករបាននិយាយថាពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ លុះមួយសន្ទុះក្រោយមកជនបង្ករបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក មួយគ្រាប់បាញ់ទ្វា
បន្ទប់ និងមួយគ្រាប់ទៀតបាញ់ឡើងទៅលើ។
ហើយបជនបង្កររួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និង សាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះនៅប៉ុស្ត៍នគរបាលចោមចៅទី១ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ផេង ភាព