Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ធ្វើឲ្យសកម្មភាព​ដឹក​ជញ្ជូន​ធ្លាក់​ចុះ​ជាង​ពាក់កណ្ដាល​

រាជធានី​ភ្នំពេញ៖ សកម្មភាព​ដឹក​ជញ្ជូន​នៅ​ក្នុង​ទេស​កម្ពុជា ចាប់តាំងពី​កូ​វី​ដ​១៩ រាលដាល​ពេញបន្ទុក​អំឡុង​ខែមីនា មេ​សា និង​ឧសភា បាន​ធ្លាក់​ចុះ​ដល់​ជិត​៦០​ភាគរយ ប៉ុន្តែ​មិនមានក្រុមហ៊ុនណាមួយបិទនៅឡើយទេ។

លោក​ស៊ិ​ន ច​ន្ធី​ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា បានឲ្យដឹង​ថា​៖ ការ​មិន​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បិទ​ដំណើរការ ព្រោះតែ​លក្ខន្តិកៈ​តម្រូវ ជាក់ស្ដែង​ក្រុមហ៊ុន​ទាំងនោះ បាន​ទទួល​ការ​បញ្ជា​សេវាកម្ម​ពី​ក្រុមហ៊ុន​ដទៃ​អោយ​បញ្ជូន​ទំនិញ​មក​កម្ពុជា ហើយ​ការ​បញ្ជូន​ទំនិញ​ខ្លះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ផ្លូវទឹក និង​ប្រើ​ពេល​យូរ រហូត​ដល់​រាប់​ខែ អ​ញ្ចឹ​ង​ហើយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងនោះ ត្រូវការ​រង់ចាំ​ទំនិញ​ទាំងនោះ​មក​ដល់​និង​ដឹក​ជញ្ជូន​រួចរាល់​សិន​ទើប​អាច​ផ្អាក​ដំណើរការ​បាន ។

លោក​បន្ត​ទៀត​ថា រហូត​មក​ដល់​ខែ មិថុនា និង​ខែ កក្កដា​នេះ សកម្មភាព​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ឃើញ​ថា​មានការ​ងើបឡើង​វិញ​បន្តិច ដោយសារ​តែ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន ​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​សំខាន​ៗ ​ជាមួយ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​វិញ។ ​ជាក់ស្ដែង​នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​លើកលែងតែ​ប្រទេស​សឹ​ង្ហ​បុរី​ និងឥណ្ឌូ​នេ​ស៊ី ។ នៅ​ពេល​ប្រទេស​ទាំងនោះ​ធូរស្រាល​នូវ​ជំងឺ​កូ​វី​ដ​១៩ សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ទាំងនោះ ក៏​ចាប់ផ្ដើម​ងើប​ហើយ​ការ​បញ្ជូន​ទំនិញ​ចេញចូល​មក​កម្ពុជា ​ក៏​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ​បន្តិច​ដូច​គ្នា​ដែរ ។

​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ ​នៅ​លើ​ពិភពលោក បាន​ព្យាករណ៍​ពី​សេដ្ឋកិច្ច​កម្ពុជា​ អាច​នឹង​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​ដោយសារ​តែ​រង​ឥទ្ធិពល​អាក្រក់​ពី​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ ស្ថាប័ន​ខ្លះ​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ចុះ​ដល់ -២,៩​ភាគរយ​និង​ខ្លះ​ទៀត​ថា​អាច​នឹង​ធ្លាក់​ដល់​-៥,៥​ភាគរយ ខណៈ​កម្ពុជា​ខ្លួនឯង​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​-១,៩​ភាគរយ ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9481220