Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Hakim Ziyech ចូលហ្វឹកហាត់ថ្ងៃដំបូងអោយក្លឹបតោខៀវChelsea

កីឡាករសញ្ជាតិ ម៉ូរ៉ូកូ Hakim Ziyech បានចូលហ្វឹកហាត់ត្រៀមខ្លួនហើយ អោយក្លឹបតោខៀវ Chelsea ក្រោយបង្ហាញខ្លួននាទីក្រុងឡុងកាលពីប៉ុន្មានថ្ងៃមុន។

ក្នុងការហ្វឹកហាត់ជាលើកដំបូងនេះផងដែរ យើងឃើញថា Ziyech ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្លឹប និងយើងក៏ឃើញអតីតអ្នកចាំទី Petr Cech ផងដែរ។ នៅលើបណ្តាញសង្គម Instagram របស់ Ziyechយើងឃើញអំពីការបង្ហោះរូប និងពាក្យសម្តីនៃការតាំងចិត្តខ្ពស់ក្នុងការលេងអោយChelsea របស់ខ្សែបម្រើសញ្ជាតិ ម៉ូរ៉ូកូរូបនេះ។

លោកនិយាយថា៖ “ខ្ញុំពិតជារំភើប និងរីករាយណាស់ក្នុងការមកដល់ទីនេះ (ក្លឹប Chelsea) ហើយខ្ញុំពិតជាមិនអាចរង់ចាំបានទេក្នុងការជួបជុំនឹងអ្នកគាំទ្រនៅ Standford Bridge។”

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះត្រូវបានក្លឹបតោខៀវChelsea ទិញបានពីក្លឹប Ajax ក្នុងតម្លៃខ្លួនប្រមាណ ៤០ លានផោន ក្រោយក្លឹបធំៗជាច្រើនបានដាក់សំណើទិញកីឡាករឡើងជើងមួយនេះនៅលីគកំពូលហូឡង់។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9481161