Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Nadech Baifern និង Bank ត្រៀមសម្ដែងរួមគ្នាក្នុងខ្សែភាពយន្តថ្មីរបស់ផលិតកម្ម GDH

នេះជាដំណឹងដ៏រំភើបរីករាយមួយសម្រាប់អ្នកគាំទ្រនៅទូទាំងបណ្ដាប្រទេសរបស់តារាសម្ដែងទាំង ៣ រូប ដែលតែងតែទន្ទឹងរង់ចាំនូវទស្សនីយភាពថ្មីៗប្លែកៗ នាពេលដ៏ឆាប់ខាងមុខនេះ។

កាលពីពេលថ្មីៗនេះ ផលិតកម្ម GDH បានបង្ហើបថា តារាសម្ដែង Nadech Kugimiya តារាសម្ដែង Baifern Pimchanok និង Bank Thiti នឹងត្រៀមរួមគ្នាសម្តែងក្នុងខ្សែភាពយន្តថ្មីរបស់ផលិតកម្ម GDH ដែលជាប្រភេទរឿងបែបកំប្លែង រ៉ូមែនទិក (Romantic Comedy)។

ចំពោះខ្សែភាពយន្តខ្នាតធំនេះនឹងត្រៀមចាក់បញ្ជាំងជូនទស្សនានាខែធ្នូ​ ឆ្នាំ 2020 ខាងមុខនេះផងដែរ។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៕

from: https://tnaot.com/km/m/detail/article/9481055