
Bournemouth បានយកឈ្នះ Leicester City ដោយលទ្ធផលដល់ទៅ ៤-១ ដើម្បីបន្ដដង្ហើមក្នុងការរក្សាខ្លួនឲ្យស្ថិតក្នុងក្របខណ្ឌមួយនេះសម្រាប់រដូវកាលក្រោយ។
ក្រុមភ្ញៀវបានធើ្វការនាំមុខមុននៅនាទីទី២៣ ដោយខែ្សប្រយុទ្ធឆ្នើម Jamie Vardy ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះវាយបកវិញដល់ទៅ៤គ្រាប់ ពោលគឺនៅនាទីទី៦៦ ដោយការស៊ុតប៉េណាល់ទៅរបស់កីឡាករ Stanistas, នាទីទី៦៧ ដោយ Solanke, ការធើ្វឲ្យចូលទីខ្លួនឯងរបស់ Johnny Evan និង Solanke ដដែលនាទីទី៨៧។
ការចាញ់នេះដែរ បានធើ្វឲ្យ Leicester ប្រឈមនឹងបាត់បង់កៅអីលេងក្នុងពានរង្វាន់ Champions League ត្បិតការប្រកួតទល់នឹង Southampton បើ Man Utd ឈ្នះ ក្លឹបកញ្ជ្រោងខៀវនេះនឹងធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ៥៕
ប្រភព៖ Dailymail