Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះ​​​ឆេះ​លើ​នាវាចម្បាំង​​​​​១​គ្រឿង​ ​​​នៅ​​​មូល​ដ្ឋា​ននាវាចរណ៍អាមេរិក

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​១៨​នាក់​រង​របួស​ ដោយ​សារ​ការ​ផ្ទុះ​ឆេះ​ក្នុង​នាវាចម្បាំង អា​មេ​រិ​ក​១​គ្រឿង នៅ​មូលដ្ឋាន​នាវាចរណ៍​សាន់​ឌី​យេ​ហ្គោ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ កាលពី​ថ្ងៃ​ទី​១២ ខែ​​កក្កដា​ ឆ្នាំ ២០២០។

នាវាចម្បាំង​ឈ្មោះ​ USS MONHOMME RICHARD​ មាន​ភ្លើង​ឆាប​ឆេះ ពេល​វា​ស្ថិត​ក្នុង​មូលដ្ឋាន​នាវាចរណ៍​សាន់​ឌី​យេ​ហ្គោ​។ តុល្យការ​មួ​យ​បាន​​លាតត្រដាង​ដោយ​កង​​យោធា រៀបរាប់​ពី​មនុស្ស​១៨​នាក់​រង​របួស​ក្នុង​គ្រោះថ្នាក់​នេះ​។ស្ត្រី​អ្នកនាំពាក្យ​ម្នាក់​របស់​មូលដ្ឋាន​យោធា​នោះ​និយាយ​ថា មាន​នាវិក​ប្រមាណ​ជា​២០០​នាក់ ស្ថិត​ក្នុង​​នាវា​នោះ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​​កក្កដា​។

នាវា ​USS BONHOMME RICHARD ជួប​ប្រទះ​នឹង​គ្រោះថ្នាក់​ដោយសារ​ការ​ផ្ទុះ​ឆេះ ពេល​យក​មក​​ជួសជុល​នៅ​សាន់​ឌី​យេ​ហ្គោ​។ វា​ជានា​ចម្បាំង​ដែល​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ ​និង​រថក្រោះ​ហែល​ទឹក​។ ពុំ​ទាន់​មានការ​អះអាង​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​នៅឡើយ​៕  ត្នោត

from: https://tnaot.com/km/m/detail/article/9481028