ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹងនាំ និងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ញ៉ែល ធារីណា បានហើយ ។
យុវជនដែលត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាប់ឃាត់ខ្លួន មានឈ្មោះ ញ៉ែល ធារីណា អាយុ២៣ឆ្នាំ រស់នៅភូមិគោលស្រុក ឃុំគោលស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ខណៈពេលនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធី ។
គួរបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម ដោយនិយាយថា អង្គរវត្តមិនមែនជារបស់កម្ពុជាទេ ។ ការនិយាយបែបនេះ បង្កអោយប្រជាពលរដ្ឋកម្ពុជាប្រតិកម្មទូទាំងប្រទេសតែម្ដង និងបានសំណូមពរអោយសមត្ថកិច្ចចាត់ការយុវជនរូបនេះ តាមច្បាប់ ដោយមិនត្រូវលើកលែងឡើយ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព