បើគិតត្រឹមថ្ងៃអង្គារនេះ ទោះបីជាការឆ្លងថ្មីថយចុះក៏ដោយ ប៉ុន្តែទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថាប្រទេសឥណ្ឌាបានកត់ត្រាចំនួននៃការស្លាប់ដោយវីរុសឆ្លងប្រចាំថ្ងៃរបស់ខ្លួន ក្នុងរយៈពេលជាងមួយខែហើយ ហើយវានៅតែខ្ពស់បំផុត ។
ក្រសួងសុខាភិបាលបានអោយដឹងថា មនុស្ស ប្រមាណ ១.១៣៣ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ គិតត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះ ដែលនេះជាចំនួនខ្ពស់បំផុត បើរាប់ចាប់តាំងពីខែកក្កដាមក។ តាមប្រភពដដែលបានបន្តទៀតថា ចំនួនមរណភាពឈានដល់ ៧២.៧៧៥ ករណី។ ប៉ុន្តែករណីប្រចាំថ្ងៃថ្មីគឺ ៧៥.៨០៩ ដែលជាអត្រាទាបបំផុតប្រចាំសប្តាហ៍។
តាមរយៈការចុះផ្សាយកាលពីអាទិត្យបានអោយដឹងដែរថា ចំនួនអ្នកស្លាប់នៅប្រទេសឥណ្ឌាបានកើនឡើងរហូតវ៉ាយកលំដាប់ទី២ បន្ទាប់ពីប្រទេសប្រេស៊ីល ដោយក្លាយជាប្រទេសដែលមានករណីឆ្លងវីរុសកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងមានចំនួនកើនដល់ ៤,២៨ លាននាក់ ៕