Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃឈប់សម្រាក់៥ថ្ងៃ អាចធ្វើឡើងនៅចុងខែកក្កដាដើមខែសីហាខាងមុខនេះ

រាជធានី​ភ្នំពេញ ៖ តាម​ប្រសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃ​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០២០ អាច​ធ្វើ​ឡើង​នៅ​ចុងខែ​កក្កដាឬ​​​ដើមខែ​សីហា ។ ចំណែក​ការ​សម្រួល​វិធានការ​ចេញចូល​ប្រទេស​កម្ពុជា ដល់​វិ​និ​យោគិ​ន ធុរជន និង​ជំនាញការ​ជាន់ខ្ពស់​បរទេស គឺ​រាជរដ្ឋាភិបាល​គួរតែ​លុប​ចោល​នូវ​ការ​តម្រូវ​ឲ្យ​បង់ប្រាក់​កក់​៣​ពាន់​ដុល្លារ និង​ប្រាក់​ថ្លៃ​ធានារ៉ាប់រង​សុខភាព ចាប់ពី​៥​ម៉ឺន​ដុល្លារ ក្នុង​អំឡុងពេល​កូ​វី​ដ​-១៩​នេះ ។

ទោះបី​អនុក្រឹត្យ​នៅ​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​កាលពី​យប់​ថ្ងៃ​ទី​១០ខែកក្កដា ឆ្នាំ​២០២០ មានការ​ផ្សព្វផ្សាយ​ត​ៗ​គ្នា​នូវ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់​សម្រាក​ការងារ​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ។

យ៉ាងណា​ក៏​ដោយ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែ កក្កដា នៅ​មិន​ទាន់​មាន​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ជា​ផ្លូវការ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តី​ពី​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក សម្រាប់​ការ​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០២០​នៅឡើយ​ទេ ៕ ​ត្នោត

from: https://tnaot.com/km/m/detail/article/9480943