Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធាន UN ផ្ញើ​លិខិត​អរគុណ​សម្តេច​តេ​ជោ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង Covid-19 ជាស​កល

រាជធានី​ភ្នំពេញ ៖ មោទនភាព​ជាតិខ្មែរ ប្រធាន UN ផ្ញើ​លិខិត​អរគុណ​សម្តេច​តេ​ជោ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង Covid-19 ជាស​កល និង​ជួយ​ឱ្យ​បុគ្គលិក​មនុស្សធម៌ និង​បុគ្គលិក​សុខាភិបាល​ចូល​ទៅ​ប្រទេស​មួយ​ចំនួន​ជួយ​ជន​ងាយ​រង​គ្រោះ​ដោយ​កូ​វី​ដ​១៩ ។

លោក អាន់​តូ​នី​ញ្ញូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ផ្ញើ​លិខិត​មួយ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ថ្លែងអំណរគុណ​សម្តេច ដែល​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ហោះហើរ​ផ្នែក​មនុស្សធម៌ ដែល​អនុញ្ញាត​ឱ្យ​បុគ្គលិក​មនុស្សធម៌ និង​បុគ្គលិក​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​ចូល​ទៅ​កាន់​ប្រទេស​មួយ​ចំនួន ដើម្បី​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

ក្នុង​លិខិត​របស់​ខ្លួន​ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​លិខិត​ចុះ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ចំពោះ​ការ​គាំទ្រ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ជាស​កល រួម​ទាំង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ក្រុមការងារ​មនុស្សធម៌ គ្រូពេទ្យ និង​សម្ភារ​បរិក្ខារ​ផ្សេង​ៗ ។

ការ​គាំទ្រ​នេះ មាន​សារៈសំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ក៏​ដូច​ជា​ធានា​នូវ​ការ​បន្ត​ប្រតិបត្តិការ​មនុស្សធម៌​ជួយ​សង្គ្រោះ​ជីវិត​នៅ​ទីកន្លែង​ក្រីក្រ និង​ងាយ​រង​គ្រោះ​បំផុត​នៅ​លើ​ពិភពលោក​» ។ លោក​បាន​បន្ត​ទៀត​ថា ៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ជា​ពិសេស​ដល់​រាជរដ្ឋាភិបាល​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ចំពោះ​ឆន្ទៈ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ហោះហើរ​ផ្នែក​មនុស្សធម៌ ដែល​អនុញ្ញាត​ឱ្យ​បុគ្គលិក​មនុស្សធម៌ និង​បុគ្គលិក​សុខាភិបាល ចូល​ទៅ​កាន់​ប្រទេស​មួយ​ចំនួន ដើម្បី​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​បំផុត ។

ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ ប្រការ​នេះ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​រក្សា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ និង​វិបត្តិ​មនុស្សធម៌​ដទៃ​ទៀត ដើម្បី​អនុញ្ញាត​ជួយ​សម្រួល និង​ព​នឿ​ន​ការ​បន្ត​ធ្វើ​ដំណើរ​របស់​បុគ្គលិក​មនុស្សធម៌ និង​បុគ្គលិក​សុខាភិបាល និង​ការ​ដឹក​ជញ្ជូន​សម្ភារ​បរិក្ខា តាម​រយៈ​ជើង ហោះហើរ​ផ្នែក​មនុស្សធម៌ និង​សង្គ្រោះ​»​។

បើ​តាម​លិខិត​របស់ លោក អាន់​តូ​នី​ញ្ញូ ហ្គូ​ទែ​រ៉េ​សបាន​គូសបញ្ជាក់​ថា ៖ «​សហគមន៍​មនុស្សធម៌ កំពុង​បន្ត​បង្កើន​ការ​ឆ្លើយ​តប​របស់​ខ្លួន​ចំពោះ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវ​ដ​១៩ ។ ដូចដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ជ្រាប​ហើយ ការ​ធ្វើ​បច្ចុប្បន្នភាព «​ផែនការ​ឆ្លើយ​តប​មនុស្សធម៌ សកលលោក​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩» នា​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២០ ឥឡូវនេះ​អាច​ឱ្យ​អង្គការសហប្រជាជាតិ និង​ដៃគូ​របស់​ខ្លួន​ផ្តល់​នូវ​ជំនួយ​ផ្នែក​សុខភាព និង​ជំនួយ​សង្គ្រោះ​ជីវិត​ផ្សេង​ទៀត​ដល់ ៦៣ ប្រទេស ដែល​ប្រឈម​មុខ​នឹង​វិបត្តិ​មនុស្សធម៌ ឬ​ភាព​ផុយ​ស្រួយ​កម្រិត​ខ្ពស់ ។

តាម​រយៈ​កិច្ចសហការ​រួម​គ្នា​ជាមួយ​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក ខ្ញុំ​បាន​បង្កើត​ក្រុមការងារ ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​១៩ (COVID-19 Supply Chain Task Force) ដែល​មាន​អង្គការ សុខភាព​ពិភពលោក និង​អង្គការ​ស្បៀងអាហារ​ពិភពលោក​ជា​សហ​ប្រធាន ដើម្បី​កំណត់​គម្លាត​នៃ​ការ​ផ្គត់ផ្គង់ និង​ផ្តល់​នូវ​បរិក្ខារ​ពេទ្យ​ចាំបាច់​ដល់​ប្រទេស​នានា សម្រាប់​ការ​ឆ្លើយ​តប​នឹង​កូ​វី​ដ​១៩»​។

លោក​បន្ត​ថា «​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដោយ​បានដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាត់​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ស្បៀងអាហារ​ពិភពលោក ក៏​ដូច​ជា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​មនុស្សធម៌​នានា ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​នេះ​។ អង្គការសហប្រជាជាតិ​រីករាយ​បន្ត​ធ្វើការ​ជាមួយ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គ្រា​លំបាក​ដែល​ពុំ​ធ្លាប់​មាន​នេះ ។ មាន​តែ​តាម​រយៈ​ការ​ធ្វើការ​រួម​គ្នា​ប៉ុណ្ណោះ ដែល​អាច​ឱ្យ​យើង​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ការពារ​ជន​ងាយ​រង​គ្រោះ​បំផុត និង​កម្លាំង​សង្គម​ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន ដែល​ការពារ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ទាំងអស់ និង​ភព​ផែនដី​»៕ ផ្តល់សិទ្ធដោយ៖កោញសន្តិភាព

from: https://tnaot.com/km/m/detail/article/9672164