Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឱកាសល្អសម្រាប់គ្រប់គ្នា ដែលកំពុងរកការងារធ្វើ និងអ្នកចង់ផ្លាស់ប្ដូរការងារថ្មី

ភ្នំពេញ៖ ពិព័រណ៍ការងារដ៏ធំមួយ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃពេញ គឺថ្ងៃសៅរ៍-អាទិត្យ ទី១៨-១៩ ខែកក្កដានេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។

ពិព័រណ៍ការងារដែលរៀបចំឡើងដោយផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធីនេះ ធ្វើឡើងក្នុងគោលបំណង ចង់ឲ្យក្រុមអ្នកស្វែងរកការងារ អ្នកដែលចង់ផ្លាស់ប្តូរការងារ រឺក៏និស្សិត ដែលមិនទាន់មានការងារធ្វើ មានឱកាសទទួលបានការងារធ្វើ រួមទាំងទទួលបានចំនេះដឹងពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍ មកចែករំលែក អំពីរបៀបសិក្សាលើមុខវិជ្ជា ការជ្រើសរើសការងារត្រឹមត្រូវ និងការធ្វើផែនការអាជីពជាមួយនឹងគោលដៅ។

ក្រៅពីមានឱកាសការងារជាច្រើន រួមទាំងជួបវាគ្មិនល្បីៗ អ្នកចូលរួមទាំងអស់ ក៏នឹងមានឱកាស ឈ្នះរង្វាន់ជាច្រើនទៀតផងដែរ។

ដូច្នេះ កុំភ្លេចណា ចែករំលែកដំណឹងល្អនេះទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីទៅចូលរួមទាំងអស់គ្នាណា៕ ត្នោត

from: https://tnaot.com/km/m/detail/article/9480872