Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវា​ច្រើន​គ្រឿង​លិច​ក្នុងបឹង ក្រោយ​​ការ​​សំញែង​​នាវា​​របស់​​អ្នកគាំទ្រ​លោក​​ត្រាំ

សហរដ្ឋអាមេរិក ៖ ការ​សំញែង​តាម​ទឹក​មួយ​ដើម្បី​ទ្រទ្រង់​ដល់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណាល់ ​ត្រាំ កាលពី​ថ្ងៃ​ទី​៥​ កញ្ញា ​កន្លង​មកនេះ ក្នុង​បឹង ​LAC TRAVIS​ រដ្ឋ​តិ​ស​សាស់ បាន​ក្លាយទៅជា​ការ​កើត​មានការ​ជ្រួលច្របល់​ ព្រោះតែ​នាវា​ច្រើន​គ្រឿង​ដែល​ចូលរួម​បាន​ត្រូវ​លិច​។

ការ​លើកគ្នា​មក​កាន់​បឹង​នោះ​ជាមួយ​នាវា​ច្រើន​គ្រឿង ដើម្បី​គ្រវី​ទង់​ និង​លើក​ពាក្យស្លោក​នានា​ស្និទ្ធ​លោក​ត្រាំ បណ្ដាល​ឲ្យ​មាន​រលក​ធំ​ៗ នាំ​ឲ្យ​នាវា​ទាំងនោះ​ជួប​បញ្ហា​។ ​នាវា​យ៉ាងតិច​៥​គ្រឿង​បាន​លិច ហើយ​នាវា​មួយ​ចំនួន​ទៀត​បាន​ទៅ​បុក​នឹង​ផ្ទាំង​ថ្ម​។ សំណាងល្អ​ពុំ​មាន​អ្នក​របួស​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​ឡើយ​។

លោក ​KRISTEN DARK ​អ្នកនាំពាក្យ​របស់​ប៉ូលិស​ក្រុង​ត្រា​វី​ស​និយាយ​ថា ពិតជា​មាន​នាវា​ច្រើន​គ្រឿង​បំផុត​មក​ចូលរួម​ក្នុង​ការ​សំញែង​នេះ​។ នាវា​ច្រើន​គ្រឿង​ពិតជា​ត្រូវ​លិច​។

រៀបចំ​ដោ​យ​ក្រុម ​FACEBOOK​ ឯកជន​មួយ​មានឈ្មោះ​ថា​ BOATERS FOR TRUMP ការ​សំញែង​​នេះ​មិនមែន​ជា​ព្រឹត្តិការណ៍​ដាច់​ដោយឡែក​មួយ​នោះ​ឡើយ​។ ការ​ប្រមូលផ្ដុំ​បែប​នោះ​តែង​មាន​ច្រើន​នា​រដូវក្ដៅ ខណៈ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថៃ្ង​ទី​៣ ​វិច្ឆិកា ​ជិត​មក​ដល់​។ ក្រុម​នោះ​នា​ថ្ងៃ​សំញែង​នេះ ​បាន​ប្រមូលផ្ដុំ​សមាជិក​ពួក​គេ​បាន​រហូត​ដល់​ជិត​១០.០០០​នាក់ និង​រៀបចំ​នា​ចុង​ស​ប្ដា​ហ៍​នី​មួយ​ៗ នូវ​ការ​សំញែង​នៅ​តាម​កន្លែង​ផ្សេង​ៗ​របស់​ប្រទេស​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9672141