Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច​តេ​ជោ​អំពាវនាវ​គណៈ​គ្រប់គ្រង​សាលា​ប្រកាន់​ភ្ជាប់​អនុវត្តិ​វិធាន​ការពារ​សុវត្ថិភាព​សុខភាព

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ដំណាក់កាល​បើក​សាលារៀន​ដំណាក់កាល​ទី​២ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់​អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ជាប់​និច្ច ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖«​ក្នុង​ដំណាក់កាល​ទី​២ នៃ​បើក​សាលារៀន​ឡើង​វិញ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ សូម​ប្រកាន់​ភ្ជាប់​នូវ​ការ​អនុវត្ត​វិធាន​ការពារ​សុវត្ថិភាព​សុខភាព​ជា​និច្ច ដើម្បី​ការពារ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​ទាំងអស់​គ្នា ជា​ពិសេស​បន្ត​បង្ហាត់បង្រៀន​សិស្ស​ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ទឹក​អាល់កុល និង​ពាក់​ម៉ាស​ឲ្យ​បាន​ញឹកញាប់ ហើយ​អនុវត្ត​ទៅ​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល ។ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​សូម​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់​ដែល​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​ធានា​បាន​នូវ​សុវត្ថិភាព ដល់​សិស្សានុសិស្ស បុគ្គលិក​អប់រំ មាតាបិតា ក៏​ដូច​ជា សហគមន៍​ទាំងមូល ។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ជា​ថ្ងៃ​ទី​២ ហើយ​នៃ​ការ​បើក​សាលារៀន​មួយ​ចំនួន​នៅ​ទូ​ទាំង​ប្រទេស​ខណៈ​សាលារៀន​បាន​បិទទ្វារ​អស់​រយៈពេល​៦​ខែ​មក​ហើយ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។ ក្រសួង​អប់រំ​បាន​បញ្ជាក់​ការ​បើក​ដំណើរការ​សាលារៀន​ដំណាក់កាល​ទី​២ បាន​ប្រព្រឹត្តិ ទៅ​ដោយ​រលូន និង​ល្អ​ប្រសើរ ។

សូម​ជម្រាប់​ថា យោង​តាម​សេចក្ដីណែនាំ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចែង​ថា សាលារៀន ត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ សុវត្ថិភាព បរិ​យា​បន្ន ផាសុកភាព និង​មេត្រីភាព កៅអីអង្គុយ​សម្រាប់ សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង​ហោច​ណាស់ ២​ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិន​ឲ្យ​លើស​ពី​១៥ ទៅ​២៥​នាក់​ក្នុ ង​មួយ​ថ្នាក់ កាត់​បន្ថយ​ការ​ប្រមូលផ្ដុំ​ជាដើម​។ ដោយឡែក​ឆ្នាំ​សិក្សា ២០២០-២០២១ នឹង​ត្រូវ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ តទៅ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9672133