Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងទេថារដ្ឋធានីរបស់ហ្វីលីពីនមានកន្លែងដេីរលេងអ្វីខ្លះ?

ម៉ានីលគឺជារដ្ឋធានីរបស់ប្រទេសហ្វីលី​ពីន​។​ វាជាទីក្រុងដែលមានមនុស្សច្រេីនកោះករ​ ឡានក៏ច្រេីន​ ​ អ្នកខ្លះអាចមិន​ចូលចិត្ត​ ព្រោះ​ចរាចរណ៍​ស្ទះ​ សុីព្លេ​គ្នា​សឹង​បែក​ក្រដាស​ត្រចៀក​ តែអ្វីដែលធ្វេីអោយហ្វីលីពីនមាន​ភាព​ទាក់ទាញ​ គឺ​ ស្ថាបត្យកម្ម​អឺរ៉ុប​ដែលសល់ពី​អាណានិគម​អេស្ប៉ាញ​ វាធ្វេីអោយយេីងមាន​អារម្មណ៍​ថា​ យេីងកំពុងនៅទី​ក្រុងមួយរបស់​អឺរ៉ុប​អញ្ចឹង។

កន្លែងដំបូងដែលយេីងចាប់ផ្ដេីមធួរណ៍នៅម៉ានីលគឺ ទៅលេងនៅសួន​​រីសាល់​ (Rizal Park) ដែលជាសួនមួយក្នុងចំណោមសួនច្បារក្នុងក្រុងមួយដែលធំជាងគេបង្អស់នៅអាសុី។ វាជា​ឡែនម៉ាកមួយរបស់ទីក្រុងម៉ានីលនេះ បេីនិយាយអោយចំទៅទីនេះប្រៀបបានដូចវិមានឯករាជ្យ ស្រុកយេីងអញ្ចឹង។ គេសាងសង់វាឡេីងគឺដេីម្បីរំលឹកដល់ លោក ហូហ្សេ រីហ្សាល់ Jose Rizal ដែលជាវីរៈបុរសជាតិ ម្នាក់ក្នុងការទាមទារឯករាជ្យពីអេស៉្បាញ។

បន្ទាប់មកគឺទៅលេង អុីត្រាម៉ូរ៉ូស (Intramuros) ដែលជាឈ្មោះជាភាសាអេស៉្បាញមានន័យជាភាសាខ្មែរថា នៅក្នុងកំផែង។ ទីនេះគឺជាកន្លែងប្រវត្តិសាស្ត្រមួយរបស់ហ្វីលីពីនតាំងតែសម័យអេស៉្បាញ។ កន្លែងដែលពួកយេីងទៅលេងមុនគេ គឺកំផែងសានទីអាគោ ទីនេះជាផ្នែកមួយរបស់អុីនត្រាម៉ូរ៉ូស ដែលសាងសង់ដោយពួកអេស្ប៉ាញ ក្នុងគំរោងរៀបចំទីក្រុងម៉ានីល និងដេីម្បីការពារក្រុងពីសត្រូវឈ្លានពាន។ ទីនេះក៏ធ្លាប់ជាគុកដែលមានអ្នកតស៊ូដេីម្បីជាតិ ស្លាប់រាប់មិនអស់ ក្នុងនោះដែរក៏មានលោក រីហ្សាល់ដែលលោកក៏ធ្លាប់ពួកអេស្ប៉ាញយកទៅដាក់ក្នុងហ្នឹង មុននឹងយកទៅប្រហារជីវិត។

នៅក្នុងទីក្រុងកំផែងនេះ មានមហាកាតូលិកល្បីៗជាច្រេីន ដូចជា មហាកាតូលិកម៉ានីល Manila Cathedral និង ព្រះវិហារកាតូលិកសែនអុកហ្គឺសស្ទីន San Augustine Church។ ព្រះវិហារសែនអុកហ្គឺសស្ទីន គឺជាវិហារកាតូលិកចាស់ជាងគេនៅហ្វីលីពីន ហេីយក៏បានចូលជាបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ ១៩៩៣ផងដែរ។ ព្រះវិហារទាំងនោះអាចបេីកអោយចូលទស្សនាបាន បេីសិនជាទីនោះគ្មានពិធីមង្គលការជាដេីម។ នៅជុំវិញបរិវេណនោះ អ្នកទាំងអស់គ្នា និងមានអារម្មណ៍ដូចបានដេីរលេងនៅអុឺរ៉ុប ហេីយឆ្លងភពទៅអតីតកាលអញ្ចឹង ព្រោះសំណង់ស្ថាបត្យកម្មគឺបែបអុីរ៉ុប សូម្បីផ្លូវដេីរក៏ជាលក្ខណៈថ្ម ដូចហៃវ៉េ សម័យចក្រភពរ៉មអញ្ចឹង ចឹងកុំភ្លេចថតរូបមក check in នៅអុឺរ៉ុប។

អ្នកទាំងអស់គ្នាដឹងអត់ថា ឆាយណាថោន (Chinatown) ចាស់ជាងគេលេីពិភពលោកនៅឯណា?ឆាយណាថោនដែលចាស់ជាងគេលេីពិភពលោក (Oldest Chinatown in the World) គឺនៅក្នុងទីក្រុងម៉ានីលនេះឯង ដូច្នេះហេីយមិនខុសពីផ្សារចិននៅទីក្រុងផ្សេងៗ ទីនេះក៏ជាកន្លែងសម្រាប់អ្នកទាំងអស់គ្នាមកភ្លក់ម្ហូបផ្សេងៗផងដែរ។  

អ្នកទាំងអស់ក៏អាចសាកជិះជីបនីជុំវិញទីក្រុងផងដែរ។ ជីបនី Jeepney គឺជារថយន្ដដែលសល់ពីសម័យសង្គ្រាម ហេីយត្រូវគេយកមកកែច្នៃធ្វេីជារថយន្ដដឹកអ្នកដំណេីរក្នុងក្រុង ហេីយវាបានក្លាយជាអត្តសញ្ញាណរបស់ទីក្រុងម៉ានីលផងដែរ ។

ហេីយបេីសិនជាសល់ពេល អ្នកទាំងអស់គ្នាអាចទៅលេងនៅ Mall of Asia ដែលជាផ្សារទំនេីបធំជាងគេបង្អស់មួយក្នុងប្រទេសហ្វីលីពីន។ វាស្ថិតនៅជិតព្រលានយន្ដហោះស្រាប់។ នៅទីនេះអ្នកទាំងអស់គ្នាអាចរកបានគ្រប់សព្វ ទាំងខោអាវ របស់ប្រេីប្រាស់ និងភោជនីយដ្ឋានជាដេីម។

from: https://tnaot.com/km/m/detail/article/9480611