បាតុករ៦៣៣នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីតវ៉ាប្រឆាំងការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតី
ប្រទេសបេឡារុស ៖ ប៉ូលិសបេឡារុសអះអាងនាថ្ងៃទី៧ ខែកញ្ញា ពីការចាប់ខ្លួនបាតុករ៦៣៣នាក់ ក្នុងឱកាសនៃបាតុកម្មដ៏ធំរបស់ពួកប្រឆាំងកាលពីថ្ងៃទី៦ កញ្ញា សំដៅតវ៉ាប្រឆាំង ការជាប់ឆ្នោតជាថ្មីទៀតក្នុងការបោះឆ្នោត កាលពីដើមខែសីហា របស់ប្រធានាធិបតីលោកអាឡិចសាន់ដ្រ៏លូកាឆេនកូ។
ក្រសួងមហាផ្ទៃបេឡារុស ក្នុងសេចក្ដីប្រកាសមួយគូសបញ្ជាក់ថា សរុបមនុស្ស៦៣៣នាក់បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី៦ កញ្ញា ពីបទរំលោភបំពានច្បាប់ស្ដីពីការប្រមូលផ្ដុំមនុស្សច្រើនពេលវីរុសCOVID-19 កំពុងឆ្លងរាលដាលខ្លាំង។
ពួកបាតុករច្រើនម៉ឺននាក់ពុំព្រមធ្វើតាមការព្រមានរបស់អាជ្ញាធរ ដោយលើកគ្នាដើរហែក្បួនតវ៉ាក្នុងរដ្ឋធានី ក្រោមការតាមឃ្លាំមើលរបស់កងយោធា។
លោកស្រីម៉ារីយ៉ាកូឡេស្នីកូវ៉ា ជាមេដឹកនាំប្រឆាំងសំខាន់១រូបនៅបេឡារុស បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី៧ កញ្ញា នាកណ្ដាលទីក្រុងមីនស្ក៍ ហើយនាំចូលរថយន្តមួយគ្រឿពុំដឹងនាំទៅកាន់ទីណា៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព