Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាព្យាករណ៍ថាបានចំណូលពីទេសចរណ៍ជាង៦ពាន់លានដុល្លារនៅឆ្នាំ២០៣៥

រាជធានីភ្នំពេញ៖ កម្ពុជាបានព្យាករណ៍ថានៅឆ្នាំ ២០៣៥ ទេសចរអន្តរជាតិ នាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរជាតិ នាំមកនូវចំណូលចំនួន ១,២៨០លានដុល្លារ ។ សរុបរួមទំាងអ្នកទេសចរជាតិនិងអន្តរជាតិវិស័យទេសចរណ៍នឹងផ្តល់ចំណូលឲ្យកម្ពុជាប្រមាណជាង៦ពាន់លាន​ដុល្លារ។

ដើម្បីសម្រេចបានតាមការព្យាករណ៍នេះអន្តរក្រសួងបានកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាទឹកដីដង្ហើមវិស័យទេសចរណ៍ខ្មែរ។លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) កាលពីថ្ងៃទី៧ខែកញ្ញានេះ​។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) សិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានរំពឹងថា នឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ឆ្លើយតបនឹងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ (COVID-19) ជាពិសេស ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាលដើម្បីជាអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចជា យុទ្ធសាស្រ្ដអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប និងមានយុទ្ធផ្សេងៗទៀត។

យុទ្ធសាស្រ្ដដែលបានលើកឡើងមានដូចជា យុទ្ធសាស្រ្តវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប។ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់។ យុទ្ធសាស្រ្ដពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប។ យុទ្ធសាស្រ្ដក្នុងការគ្រប់គ្រងបរិស្ថានខេត្តសៀមរាប។ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាបនិង យុទ្ធសាស្រ្ដអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ជាដើម។

តាមការដឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា ថាផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)នេះ អន្តរក្រសួងនឹងប្រជុំពិនិត្យម្តងទៀត មុនដាក់ទៅប្រមុខរដ្ឋាភិបាលសម្រេច។

ទោះជាយ៉ាងណាមានការលើកឡើងថាវិស័យទេសចរណ៍ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ បើជំងឺនេះ នៅតែបន្តអូសបន្លាយរាតត្បាតសកលលោកនោះ វិស័យទេសចរណ៍មិនថាទេសចរណ៍កម្ពុជានោះទេ ប្រាកជាបន្តរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិនេះ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9672077