Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតប្រធានក្លិប Charlton លោក Matt Southall ព្យាយាមចូលកាន់កាប់ក្លិបវិញ

អតីតប្រធានលោក Matt Southall បានព្យាយាមដណ្តើមកាន់កាប់ក្លិប Charlton Athletic ឡើងវិញ ។

លោក Southall និងអតីតនាយកម្នាក់ទៀត គឺលោក Jonathan Heller បានចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ដើម្បីដកលោក Chris Farnell និងនាយក ៤រូបផ្សេងទៀតនៃក្រុមហ៊ុន East Street Investment (ESI) ដែលជាក្រុមហ៊ុនគ្រប់គ្រងក្លិប Charlton នេះ ។

លោក Southall បានប្រាប់ទូរទស្សន៍ Sky Sports News ថា ខ្លួនគាត់ និងលោក Heller កំពុងធ្វើការជាមួយគ្នាដើម្បីចាត់វិធានការតាមច្បាប់ដើម្បីដកលោក Farnell រួមជាមួយជនជាតិ Romania លោក Claudiu Florica, លោក Andrei Mihail និងលោក Marian Mihail ដែលត្រូវបានតែងតាំងកាលពីខែមីនាកន្លងមក ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ skysports

from: https://tnaot.com/km/m/detail/article/9478379