Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនចោទប្រកាន់កងទ័ពឥណ្ឌាថាបានបាញ់ព្រមាននៅតំបន់ជម្លោះព្រំដែន

(ប៉េកាំង)៖ ប្រទេសចិនបានចោទប្រកាន់កងទ័ពឥណ្ឌាថាបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងបានបាញ់ព្រមានទៅលើអាកាសក្នុងពេលប្រឈមមុខដាក់គ្នាជាមួយបុគ្គលិកចិននៅតាមតំបន់ព្រំដែនដែលមានជម្លោះកាលពីថ្ងៃច័ន្ទ ទី៧ម្សិលមិញនេះ និងបង្កឲ្យមានភាពតានតឹងសារជាថ្មីរវាងប្រទេសទាំងពីរ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

កងកម្លាំងការពារព្រំដែនចិនបានចាត់វិធានការតបតដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ច្បាស់ថាតើវិធានការទាំងនោះជាអ្វីឬថាតើកងទ័ពចិនក៏បាញ់ព្រមានដែរ ឬយ៉ាងណាទេ។ លោក Zhang អ្នកនាំពាក្យយោធាចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងស្នើសុំឱ្យភាគីឥណ្ឌាបញ្ឈប់សកម្មភាពដែលមានគ្រោះថ្នាក់ជាបន្ទាន់ … ហើយយើងនឹងស៊ើបអង្កេតយ៉ាងតឹងរឹង និងដាក់ទណ្ឌកម្មបុគ្គលិកដែលបានបាញ់ប្រហារដើម្បីធានាថាឧប្បត្តិហេតុស្រដៀងគ្នានេះមិនកើតឡើងម្តងទៀត” ។

គួរជម្រាបផងដែរថា ទាហានឥណ្ឌាចំនួន ២០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាទល់នឹងចិននៅក្នុងការប៉ះទង្គិចគ្នាកាលពីខែមិថុនាកន្លងមក ដែលជាឧប្បត្តិហេតុមួយដែលនាំឱ្យចិននិងឥណ្ឌាដាក់ពង្រាយកម្លាំងបន្ថែមនៅតាមតំបន់ព្រំដែន៕

from: https://tnaot.com/km/m/detail/article/9672028