ករណីចៅក្រមបុកស្លាប់ចោរស្រីដែលឆក់ការបូបគាត់មានលុយ៦០០០ដុល្លារ បានក្លាយជាប្រធានបទក្តៅពិភាក្សាយ៉ាងខ្លាំងក្លានៅតាមហ្វេសប៊ុក ។ ខ្លះបានបន្ទោសលោកចៅក្រមថា ចេះច្បាប់តែធ្វើខុសច្បាប់ ដោយបុកមនុស្សស្លាប់តាមដងផ្លូវ ខណៈខ្លះទៀតគាំទ្រលោកចៅក្រម ហើយបន្ទោសអ្នកគាំទ្រចោរស្រីដែលបានស្លាប់ទៅ ។
ខាងក្រោមនេះជាប្រតិកម្មមួយចំនួនតាមហ្វេសប៊ុកទាំងគាំទ្រ និងប្រឆាំងចំពោះហេតុការណ៍នេះ
១ ជួយការពារលោកចោរផង លោកចោរងាប់ហើយ ស្ដាយលោកចោរខ្លាំងណាស់ ។ បើម្ចាស់ទ្រព្យស្លាប់វិញយ៉ាងម៉េចដែរ ?
២ មើលទៅដូចជា សំបូរចៅក្រមតាមហ្វេសប៊ុកណាស់ !
រកកោះរកត្រើយ មិនឃើញទេ ។ វិភាគវែកញែក ចាប់កំហុសចាប់នេះចាប់នោះ ។ ថាចេះតែថា ហើយចុះមិនទៅមើលច្បាប់ផងពូៗមកនាំគ្នាវិភាគវែកញែកទំនងជាតុលាការទៀត ! តុលាការគេចេះធ្វើការហើយ ចាំតែមើលគេសម្រេចទៅ! ជូនជាយោបល់តាមការគួរនឹងសូមអធ្យាស្រ័យ !
៣ ចោរស្លាប់ គឺសមមុខហើយ តែចៅក្រមអ្នកចេះច្បាប់បែរជាមិនគោរពច្បាប់ ដែលជាគំរូមិនល្អ គាត់មិនសាកសមធ្វើជាចៅក្រមដែលកាត់ក្ដី និងផ្ដល់ភាពយុត្តិធម៌ដល់ប្រជាជននោះទេ នោះដោយសារការធ្វេសប្រហេសនឹងកំហឹងមួយគ្រារបស់គាត់ធ្វើអោយគាត់ខ្វះការពិចារណាបានប្រែក្លាយគាត់ពីជនរងគ្រោះទៅជាជនជាប់ចោទទៅវិញ ។ ច្បាប់ គឺជាច្បាប់ ។
៤ ចោរស្លាប់ គឺសមមុខហើយ តែចៅក្រមដែលបុកចោរស្លាប់ គឺត្រូវតែមានទោសខ្លួនជាចៅក្រមអ្នកចេះច្បាប់បែរជាមិនគោរពច្បាប់កាត់ទោសសំលាប់ចោរតាមដងផ្លូវសាធារណៈដែលជាគំរូមិនល្អ គាត់មិនសាកសមធ្វើជាចៅក្រមដែលកាត់ក្ដី និងផ្ដល់ភាពយុត្តិធម៌ដល់ប្រជាជននោះទេ
៥ ឆេវឆាវពេកធ្វើឲ្យខ្លួនឯងមានកំហុស
៦ អ្នកមិនធ្លាប់ចោឆក់ចេះតែថា អោយគាត់ហើយចាំដល់វេនខ្លួនឯងមើលមានអារម្មណ៍បែបស្មានថា ដេញហើយហៅអោយវាឈប់ៗមែន ។ លុយ6000មិនតិចណា ។ អ្នកមិនស្ដាយ ។ សូមអោយដល់វេនអ្នកកាន់ជើងចោរឆាប់ៗនេះ ។
៧ បើចោរឆក់ម្ចាស់ទ្រព្យធ្លាក់ពីលើម៉ូតូស្លាប់ ហើយចាប់ចោរបាន តើកាត់ទោសយ៉ាងណាដែរ? សូមអ្នកច្បាប់មេត្តាជួយប្រាប់ផង ។ អរគុណ។
៨ ចង់សួរថា បើមិនបុកហើយកាបូបនឹងវាយកទៅបាត់ តើមានស្ថាប័ណ្ឌ្ណាដែលទទួលខុសត្រូវក្នុងកាបាត់បង់ប្រាក់នឹងទេ ។ បើមានចាំថ្ងៃក្រោយចោរឆក់ហើយ មិនបាច់ធ្វើអីទេ ទៅអង្គុយចាំយកសំណងក្នុងការបាត់បង់
៩ មិនគាំទ្រដាច់ខាត ការបុកចោរស្លាប់ តែវាឆក់ដាក់ខែហើយ មុខដដែលៗ បើមិនបុកអោយធ្វើម៉េច បើឆក់រាល់ដងមិនដែលមានអាណាដេញផង លើកនេះសយឆុយម៉ាយ
មិនគាំទ្រសោះកាន់ជើងចោរវិញ
១០ ជួយការពារលោកចោរផង លោកចោរងាប់ហើយ ស្ដាយលោកចោរខ្លាំងណាស់ ។ បើម្ចាស់ទ្រព្យស្លាប់វិញ យ៉ាងម៉េចដែរ?