កីឡាករវ័យក្មេងកំពុងឡើងជើង Kylian Mbappe ត្រូវបានរាយការណ៏ថា ធ្វើតេស្តវិជ្ជមានជំងឺ Covid 19 កំឡុងពេលបំពេញភារកិច្ចអោយជម្រើសជាតិបារាំង ក្នុងក្របខណ្ឌ៏ UEFA Nation League។
ខ្សែប្រយុទ្ធរបស់ PSG រូបនេះត្រូវបានបញ្ជូនចេញពីក្រុមជម្រើសជាតិហើយ បើទោះជាគេមិនមានរោគសញ្ញាអ្វីក៏ដោយ ហើយ Mbappe ក៏នឹងអវត្តមានក្នុងជំនួប បារាំងទល់នឹង ក្រូអាតនាថ្ងៃអង្គារនេះក្នុងក្របខណ្ឌ័ Nation League នៅទីក្រុងប៉ារីសផងដែរ។
គួរបញ្ជាក់ផងដែរថា Mbappe ជាអ្នករកគ្រាប់បាល់ជ័យជម្នះជួយបារាំងអោយយកឈ្នះស៊ុតអ៊ែត ក្នុងការប្រកួតមុន នៃក្របខណ្ឌ័ថ្មីថ្មោងមួយនេះ។
ប្រភព៖ Goal