Phil Foden កីឡាករជម្រើសជាតិអង់គ្លេស និងជាយុវជនមកពីក្លឹបមេឃខៀវ Man City បានបញ្ចេញសារសុំទោសនៅគេហទំព័រTwitter របស់ខ្លួនជុំវិញរឿងអាស្រូវផ្លូវភេទ ដែលគេនិង Greenwoodត្រូវបានរាយការណ៏ថា បានជួលនារីៗអោយឡើងបន្ទប់សណ្ឋាគារខ្លួន។
បញ្ហានេះគឺបានខុសឆ្គងទៅនឹងបទបញ្ញាតិក្រុមទាក់ទងនឹង វិធានការទប់ទល់ជំងឺ Covid 19។ Phil Foden បានសរសេរថា៖ “ខ្ញុំសុំទោសទៅកាន់ Gareth Southgate និងមិត្តរួមក្រុមជម្រើសជាតិទាំងអស់។ ខ្ញុំបានធ្វើខុសនឹងវិធានការទប់ស្កាត់Covid 19 ដែលធ្វើឡើងដើម្បីការពារក្រុម ជាលទ្ធផលខ្ញុំមិនអាចចូលរួមជាមួយក្រុមក្នុងការធ្វើដំណើរទៅលេងនៅទឹកដី ដេនម៉ាកឡើយ។”
“ខ្ញុំនឹងរៀនអំពីបទពិសោធន៍មួយនេះទៅថ្ងៃអនាគត ហើយខ្ញុំជូនពរក្រុម Gareth និង ក្រុមជម្រើសជាតិទទួលបានលទ្ធផលល្អនាពេលខាងមុខ” Foden បញ្ចប់។
ប្រភព៖ Goal