Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកហ៊ុន ម៉ា​ណែ​ត៖កងទ័ពខ្លាំង វិស័យការពារជាតិខ្លាំង ធ្វើឲ្យប្រទេសជាតិរឹងមាំ

​កំពង់ស្ពឺ​ ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ប្រទេស​ជាតិ​រឹង​មាំ​គឺ​ផ្អែក​ទៅ​លើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង គឺ​ដោយសារ​កងទ័ព​យើង​ខ្លាំង​។ នេះបើយោងតាមផេកក្រសួងព័ត៌មានចេញផ្សាយនាថ្ងៃទី១១ ខែកក្កដានេះ ។​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនាន់​ទី​២ បំពេញ​ក្របខ័ណ្ឌ​ឲ្យ​សាលា​ពល​ទាហាន​ចំណុះ​យោធភូមិ​ភាគ ឆ្នាំ​២០២០ មូលដ្ឋាន​កង​យោធពលខេមរភូមិន្ទ​តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ នា​ព្រឹក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០​។

លោក ហ៊ុន ម៉ាណែត លើកឡើងថា នាយទាហាន​ជំនាន់​មុន​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ការពារ​ជាតិ ដើម្បី​បុព្វហេតុ​ជាតិ មក​ដល់​យើង​សព្វ​ថ្ងៃនេះ ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​នូវ​កេរ​មរតក​នេះ​ទៅ​មុខ​ទៀត ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ស្មារតី​ឆន្ទៈ បទ​ពិសោធន៍ ហើយ​បូក​ផ្សំ​ជាមួយនឹង​សមត្ថភាព​ជាក់ស្តែង​។

លោក បាន​បន្ថែម​ថា ការ​ហ្វឹកហ្វឺន​ពល​ទាហាន​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់ គឺជា​កត្តា​សំខាន់​បំផុត​ដែល​ធ្វើ​ឱ្យ​កងទ័ព​របស់​យើង​ខ្លាំង​ហើយ​អាច​ការពារ​ជាតិ​មាតុភូមិ​របស់​យើង​បាន​យូរអង្វែង​ទៅ​មុខ​ទៀត​។ ការ​ហ្វឹកហ្វឺន​ត្រូវ​ផ្អែក​លើ​កត្តា​ពីរ ទី​មួយ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ទី​ពីរ​គឺ​កត្តា​សមត្ថភាព​ដោយ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​។ នេះ​ហើយ​ជា​ស្មារតី​ជាតិនិយម ដើម្បី​បង្កើន​នូវ​ភាព​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នៅ​ក្នុង​ការ​ធានា​ម្ចាស់​ការ​លើ​អនាគត​របស់​យើង​៕ ត្នោត

from: https://tnaot.com/km/m/detail/article/9477614