Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណើរ​ផ្លូវ​ដ៏​សែន​ឆ្ងាយ​របស់​តោ​ថ្ម​បុរាណ​ នៅ​គល់​ស្ពាន​ខេត្ត​កំពង់ធំ​

បដិមា​តោ​ក្នុង​សណ្ឋាន​ឈរ​ក្រញាង​មួយ​ ​អ្នក​ស្រុក​កំពង់​ធំ​ស្គាល់​ច្បាស់​ជាង​គេ​ ដែល​ត្រូវ​បាន​គេ​តម្កល់​នៅ​ចុង​ស្ពាន​ថ្ម​ក្នុង​ទី​រួម​ខេត្ត។​

តោ​បុរាណ​នេះ​ត្រូវ​បាន​គេ​យក​ចេញ​មក​ពី​ប្រាសាទ​ព្រះ​ថ្កោល​ ឬ​មេបុណ្យ​ ឬ​ក៏​ព្រះ​បុណ្យ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​បារាយណ៍​បាកាន​។​ ប្រាសាទ​ព្រះ​ថ្កោល​មាន​ទីតាំង​ស្ថិត​នៅ ​ភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី ខេត្ត​ព្រះវិហារ (អតីត​ដែនដី​មួយ​ផ្នែក​នៃ​ខេត្ត​កំពង់ធំ​ពី​មុន?)។​

ប្រាសាទ​ព្រះថ្កោល បើ​តាម​សិលាចារឹក​បញ្ជាក់​ថា​កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១​នៅ​សតវត្ស​ទី​១១​ និង​សាងសង់​បញ្ចប់​ដោយ​​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ដូច​ទៅ​នឹង​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ​ដែរ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះអាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនា។

ងាក​មក​និយាយ​រឿង​តោ​វិញ​ នៅ​ក្នុង​ឆ្នាំ​២០១២​អាជ្ញាធរ​បាន​ស្ទូច​យក​បដិមា​នេះ​ទៅ​ដាក់​នៅ​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំ​ពេញ​ដើម្បី​អភិរក្ស​ជួសជុល​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨ ​គេ​ក៏​យក​ទៅ​រក្សា​ទុក​ក្នុង​សារមន្ទីរ​ធម្មជាតិ​​សម្ដេច​តេជោ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ រហូត​មក​។

សព្វ​ថ្ងៃ​នៅ​គល់​ស្ពាន​កំពង់​ធំ​អាជ្ញាធរ​បាន​តាំង​រូប​ចម្លង​តោ​ថ្មី​​ជំនួស​វិញ​តែ​ធ្វើ​ឡើង​ពី​ថ្ម​ដូចគ្នា​ ដើម្បី​រម្លឹក​អនុស្សាវរីយ៍​ និង​ឲ្យ​ប្រជាពលរដ្ឋ​គោរព​បូជា​។​ តោ​ថ្ម​ព្រះថ្កោល​បាន​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​ចាប់​តាំង​ពី​ពេល​ត្រូវ​ចាកចេញ​ពី​ប្រាសាទ​ព្រះថ្កោល ទៅ​កំពង់​ធំ​ រួច​ទៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ និង​ចុងក្រោយ​នៅ​សារមន្ទីរ​ធម្មជាតិ​​សម្ដេច​តេជោ ក្នុង​ខេត្ត​ព្រះវិហារ៕ ​

អត្ថបទ៖ WowCambodian

from: https://tnaot.com/km/m/detail/article/9477482