តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំខាល ឆុងជាមួយ ឆ្នាំវក។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនទទួលរងផលប៉ះទង្គិចអ្វីច្រើនទេ ហើយបើមាននោះត្រឹមបន្តិចបន្តួច ប៉ុណ្ណោះ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរមិនថាទៅទីណាតែងជួបរឿងសៅហ្មងនិងបញ្ហាចូលយាយីច្រើន។
ស្នេហា ៖ ប្រុសស្រីមានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ លោកអ្នកតោងតែដឹងថាទោះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរក្តី ប៉ុន្តែបើមានការអត់ធ្មត់តស៊ូនិងមានការព្យាយាមនោះផលជាផ្លែផ្កាតែងផ្តល់មកវិញជានិច្ច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញ ហើយផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងមានជោគជ័យត្រឡប់មកវិញគ្រាន់កក់ក្តៅ។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬធ្វើពិធីអ្វីមួយ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅពេលនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ពីព្រោះថាមានរឿងរាវមិនល្អឈានចូលនាំពិបាកចិត្តផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។
ស្នេហា ៖ កម្លោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅពេលនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងមានជោគមានជ័យមួយចំនួនត្រឡប់មកវិញផង។
មុខរបរ ៖ សម្រាប់ថ្ងៃនេះវិញចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញហើយផលចំណូលមានហូរចូលមួយៗគ្រាន់គួរជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំជួបបញ្ហាប្រឆាំងនិងចាប់កំហុសគ្នាច្រើន។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីដោយតាំងចិត្តនិងមានការប្រយ័ត្នប្រយែងនោះក៏មិនមានបញ្ហាអាក្រក់ចោទឡើងដែរ។ការរស់នៅក្នុងផ្ទះសម្បែងចូរប្រយ័ត្នការមាត់ប៉ប៉ាច់ច្រើននាំកើតជម្លោះវិវាទនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែក៏ងាយកើតជម្លោះផងដែរ។
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើលោកអ្នកចង់បំពេញកិច្ចការអ្វីមួយក៏តែងផ្តល់ផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អចំពោះការចរចា,ការបណ្តាក់ទុនឬការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។ក្រៅពីនេះដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើន ដូច្នេះគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាផងដែរ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
ស្នេហា ៖ ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយឱ្យចេះមានហេតុផលបើពុំនោះទេងាយកើតបញ្ហាអាក្រក់យាយីផង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីលូតលាស់ទៅមុខគួរកត់សម្គាល់ទេគឺទាំងការជួញទីជិតឆ្ងាយអាចរកផលចំណូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងផង។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ ប្រុសស្រីបើមិនទាន់មានគូគាប់ហើយចង់ធ្វើការជ្រើសរើសគូគ្រងគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះឱកាសជួបគូកម្មមានខ្ពស់ណាស់ដែរ។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមិនសូវមានការជឿនលឿនទៅមុខទេពិសេសងាយកើតរឿងរាវមិនល្អជាមួយអ្នកដទៃផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ ការរស់នៅមានភាពប្រទាំងប្រទើសខ្លះៗកើតឡើង តែក៏មានភាពស្រស់ស្រាយដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការនឿយណាយនិងចាប់កំហុសគ្នាមិនតិចដែរនោះទេ។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យអាចលូតលាស់ច្រើនរឿងក្នុងនេះមិនថាជាកិច្ចការងារ ប្រាក់កាសឬសូម្បីតែរឿងផ្ទាល់ខ្លួនក្តី។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពល្អប្រសើរគួរសមដូចនេះជាពេលវេលាល្អសម្រាប់លោកអ្នកប្រកបរបរថ្មីៗឬបណ្តាក់ទុនក្នុងរឿងអ្វីមួយផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានការលូតលាស់ទៅមុខប្រពៃហើយកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬការរៀបចំពិធីអ្វីមួយផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញ ហើយផលចំណូលមានហូរចូលមួយៗគ្រាន់គួរជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំបើស្គាល់ចិត្តថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕ប្រភព៖ CEN