កាលពីយប់មិញនេះ ការប្រកួតនៃក្របខណ្ឌ័កំពូលអង់គ្លេសPremier League បានឈានចូលដល់សប្តាហ៏ទី ៣៥ ហើយ ដែលក្នុងនោះ Liverpool តម្រូវអោយមានការជួបគ្នាជាមួយក្លឹបBurnley ឯក្លឹបតោខៀវ Chelsea ត្រូវប៉ះនឹង Sheffield United។
ជាលទ្ធផល Liverpool មិនអាចរកជ័យជម្នះបាននោះទេបើទោះជាខ្លួនមានការគ្របដណ្តប់ខ្លាំងយ៉ាងណាក៏ដោយ។Liverpool បានស៊ុតរហូតដល់ ១៩ជើងដោយចូលបានត្រឹម១គ្រាប់ ហើយ Burnley ស៊ុតបាន ៦ ជើងក៏ចូលបាន១គ្រាប់ផងដែរ។ ចប់ការប្រកួត Liverpool បានត្រឹមស្មើនឹងជាមួយនឹងBurnley ១ទល់នឹង១។
ឯក្លឹបតោខៀវ Chelsea វិញបានទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោយចាញ់ Sheffield United រហូតដល់លទ្ធផល ៣ទល់នឹង ០ ដោយខ្លួនមិនអាចរកបានសូម្បីតែមួយគ្រាប់។ លទ្ធផលនេះបានធ្វើអោយក្លឹបតោខៀវប្រឈមមុខនឹងការធ្លាក់ទៅលេខ៥ ក្នុងតារាង Premier League និងអាចមិនបានលេងChampion League នៅរដូវកាលក្រោយ។ ទោះជាយ៉ាងណា Manchester United និង Leicester City មិនទាន់លេងទេក្នុងសប្តាហ៏នេះ ដូច្នេះ Chelseaត្រូវរង់ចាំលទ្ធផលជាមុនសិន។
ប្រភព៖ Livescore