Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនសំណុំរឿងមន្ត្រីអាវុធហត្ថ ដកកាំភ្លើងវាយក្បាលមន្ត្រីយោធា ទៅអធិការដ្ឋានស្រុក

កម្លាំងនរគបាលស្រុក​ស្វាយ​ជ្រំ សហការជាមួយ​កម្លាំងនគរបាល​យុត្តិធម៌​ ​បានធ្វើការឃាត់ខ្លួន​មន្ត្រី​កង​​រាជអាវុធហត្ថម្នាក់ រួម​ទាំង​វត្ថុ​តាង​ បញ្ជូនទៅកាន់​អធិការដ្ឋាន ស្រុក​ខ្សាច់កណ្តាល ដើម្បី​ធ្វើការសាកសួរ​និ​ង​បញ្ជូនទៅតុលាការ ចាត់វិធានការតាមច្បាប់។

កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ហិង្សា​មួយបានកើតឡើងនៅ​ចំណុច​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយ​មន្ត្រី​យោធា​ត្រែទ័ព និង​មន្ត្រី​កងរាជអាវុធហត្ថវាយតប់​គ្នា ប​ណ្តោ​ល​ឲ្យ​មាន​របួស​ស្នាម ។

ជន​រង​គ្រោះ​នាក់​ឈ្មោះ លាង សុធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​(​កងកិត្តិយស​ត្រែទ័ព​) មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល (​របួស​បែកក្បាល​១​កន្លែង​។

ចំណែក​ជនសង្ស័យ​ឈ្មោះ ជា សង្ហា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ (​អង្គភាព​កង​រាជ​អា​វុ​ហត្ថ​ខណ្ឌដូនពេញ​) មាន​ទីលំនៅ​ភូមិ​ស្នា​ពីមុខ ឃុំ ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ ដំបង (​ឃាត់ខ្លួន​) ជាមួយ​វត្ថុ​តាង​អាវុធ​ខ្លី ម៉ាក​K54.១​ដើម -​បង់​០១ – គ្រាប់​៨​គ្រាប់ ។

មូលហេតុដែលបង្កឱ្យកើតមានជម្លោះខាងលើនេះ នៅ​វេលា​ម៉ោង​ខាងលើ ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​ប្អូនស្រី​ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​គេ​នៅ​បុរី​ចតុមុខ ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ពេល​ជិះ​មក​ដល់​ផ្លូវ​កៅស៊ូ​ ក៏​ជួប​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ហើយ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា រឿង​ភ្លើង​ម៉ូតូ​ចាំង​ភ្នែក រួចក៏​វាយ​ប្រតាយប្រតប់គ្នា រំពេចនោះ ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី ​ពី​ចង្កេះ​វាយ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល បណ្ដាល​ឲ្យរបួសធ្ងន់៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9474800