Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របៀបថែសម្រស់នៅពេលកំពុងមករដូវ

គ្មានមនុស្សស្រីណាម្នាក់ដែលមិនចង់បានស្បែកស្អាតទាំងតឹងណែនទាំងសភ្លឺថ្លា និងស្បែកគ្មានស្នាមជ្រីវជ្រួញហើយយារធ្លាក់នោះទេ!

មានបងប្អូនខ្លះមិនជឿលើរូបមន្តធម្មជាតិនោះទេ ពួកគាត់សុខចិត្តចំណាយប្រាក់ទៅលើផលិតផលជាតិគីមីដើម្បីទទួលបានស្បែកសនិងស្អាត ប៉ុន្តែថ្ងៃនេះ ត្នោត នឹងណែនាំសុភាពនារីទាំងឡាយឲ្យមកដឹងពីវិធីងាយៗថែរក្សាសម្រស់នៅពេលកំពុងមករដូវ ដើម្បីទទួលបានស្បែកស្អាត តឹងណែន និងសភ្លឺរលោងមិនងាយចាស់ជ្រីវជ្រួញ ដែលមានប្រសិទ្ធភាពទាំងយុវនារីនិងស្ត្រីមានប្ដីហើយ។

+ វត្ថុធាតុដើមដែលត្រូវការ

– ទឹកឃ្មុំ ២ ស្លាបព្រា

– ម្សៅពន្លៃ ១ ស្លាបព្រា

– ម្សៅល្មៀត ១ ស្លាបព្រា

វីធីធ្វើនិងប្រើប្រាស់៖ ងាយៗគឺគ្រាន់តែដាក់វត្ថុធាតុដើមទាំង ៣ មុខលាយបញ្ចូលគ្នា រួចកូរឲ្យសព្វសាច់។ បន្ទាប់មកយកល្បាយនោះមកខាត់លើស្បែករបស់យើងអំឡុងពេលមានរដូវឲ្យបានយ៉ាងហោចណាស់ក៏ម្ដងដែរក្នុង ១ ថ្ងៃ។ អត្ថបទដោយ៖ រីតា

(ប្រភពរូបភាព៖ Miss Borann Spa)

ចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

(ប្រភពវីដេអូ៖ Cambodia Channel)

from: https://tnaot.com/km/m/detail/article/9671486