Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គម្រោងពង្រីកផ្លូវ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ នឹងតម្រូវឱ្យដកការ៉ាស់សាំងសូគីមិចចេញ

រាជធានី​ភ្នំពេញ​គ្រោង​​ពង្រីក​ផ្លូវ​ព្រះ​មន្នី​វង្ស​អោយ​បាន​បី​គន្លង និង​ផ្លូវ​លេខ​២៧១ បី​គន្លង​ជាមួយនឹង​ការ​យក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​ នៅ​ច្រមុះជ្រូក​នេះ​ចេញ​ផង​ដែរ ។

នៅក្នុងកិច្ចប្រជុំ ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០  លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឯកភាព​ទៅ​នឹង​ការ​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុ​ប​ទាំង​ពីរ​នៅ​តំបន់​ច្រមុះជ្រូក។

គម្រោងនេះ ក៏បានផ្សាភ្ជាប់ជាមួយនឹង ការ​​ពង្រីក​ផ្លូវ​ព្រះ​មន្នី​វង្ស​ឱ្យ​បាន​បី​គន្លង និង​ផ្លូវ​លេខ​២៧១ បី​គន្លង​ ដោយដក​យក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​ នៅ​ច្រមុះជ្រូក​ចេញផងដែរ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ចរាចរណ៍​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ ​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ។ដោយ​មើលឃើញ​ពី​បញ្ហា​ខាងលើ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ ​យក​ការ៉ាស់​សាំង​សូ​គី​មិច​ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​ប្តូ​ទៅ​កាន់​ទីតាំង​ផ្សេង ដើម្បី​សម្រួល​ប្រព័ន្ធ​ចរាចរណ៍ ​នៅ​តំបន់​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន៕ ដោយ៖ ត្នោ

from: https://tnaot.com/km/m/detail/article/9474721