ប្រទេសឥណ្ឌា គឺជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ក្នុងការឆ្លងរាតត្បាតវីរុសកូវីដ១៩ នៅលើពិភពលោក។
បើគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ប្រទេសនេះមានអ្នកឆ្លងកូវីដ ១៩ ចំនួន ៧៦៧២៩៦ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២១.១២៩ នាក់។
ជាមួយគ្នានេះឥណ្ឌាមានគម្រោងចង់ចេញ នូវវ៉ាក់សាំងប្រភេទថ្មីរបស់ខ្លួន ដំបូងបង្អស់ នៅត្រឹមពាក់កណ្តាលខែសីហានេះ ដើម្បីទប់ស្កាត់ការឆ្លងរាល់ដាលកូវីដ១៩។
អ្នកជំនាញផ្នែកសុខភាពមួយចំនួន បានចាត់ទុកថា នេះជាមហិច្ឆតា ដែលគ្មានប្រាកដនិយម បើទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រកំពូលរបស់ប្រទេសនេះ នូវតែប្រកាន់ជំហរ នៃការប្រើប្រាស់វ៉ាក់សាំងដំបូងរបស់ខ្លួន ដើម្បីប្រឆាំងនឹងមេរោគកូវីដ១៩៕ ដោយ៖ ត្នោត