សង្គម
ក្រសួងធនធានទឹក អំពាវនាវឱ្យប្រុងប្រយ័ត្នករណីភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេល១សប្តាហ៍
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសអំពាវនាវ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នូវបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ៨ ដល់១៤ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងធនធានទឹក ក៏បានបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតមធ្យម នៅក្រុងពោធិ៍សាត់ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ស្ថានភាពបែបនេះ បានធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាប កណ្តាល អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ៕ ដោយ៖ ត្នោត