Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Greenwood និង Foden ត្រូវ​ដក​ឈ្មោះចេញពី​ក្រុម​ជម្រើសជាតិ ក្រោយ​បំពាន​ច្បាប់​កូ​វី​ដ​១៩

អង់គ្លេស ៖ កីឡាករ Mason Greenwood របស់​ក្រុម Man United និង​កីឡាករ Phil Foden របស់​ក្រុម Man City ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស មុន​ជំនួប​ជាមួយ​ដា​ណឺ​ម៉ាកនៅ​រាត្រី​នេះ បន្ទាប់​ពី​បាន​រំលោភ​បំពាន​ច្បាប់​ការពារ ការ​ឆ្លង​រាលដាល​នៃ​រី​រុស​កូ​វី​ដ​១៩​។

អ្នកចាត់ការ​ទូទៅ លោក Gareth Southgate បាន​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​បាន​រំលោភ​គោលការណ៍​ណែនាំ ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​នេះ។

រឿង​នេះ​បាន​បែកធ្លាយ បន្ទាប់​ពី​វី​ដេ​អូ​មួយ ដែល​បង្ហោះ​ដោយ​នារី​ម្នាក់ ក្នុង​ចំណោម ២​នាក់ ត្រូវ​បាន​ចុះ​ផ្សាយ​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អ៊ី​ស្លង់ ដែល​បង្ហាញ​ពី​វត្តមាន​ពួក​គេ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​កាលពី​ថ្ងៃអាទិត្យ ពោល​គឺ​នៅ​ក្រោយ​ការ​ប្រកួត​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ ដោយ​លទ្ធផល ១-០​។

បច្ចុប្បន្ន​ទាំង Foden និង Greenwood ត្រូវ​បាន​ដក​ចេញពី​ការ​ហ្វឹកហាត់​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ តាម​គោលការណ៍​បាន​កំណត់ ខណៈ​ដែល​សមាគម​បាល់ទាត់​អង់គ្លេស (FA) បាន​កំពុង​បើក​ការ​ស៊ើបអង្កេត​ចំពោះ​រឿង​នេះ​។

ដោយឡែក​អ្នកនាំពាក្យ​របស់​ប៉ូ​លី​ស​ប្រចាំ​ទីក្រុង Reykjavik ប្រទេស​អ៊ី​ស្លង់ បាន​ថ្លែងប្រាប់ BBC ឲ្យ​ដឹង​ថា កីឡាករ​ទាំង ២ ក៏​ត្រូវ​បាន​ទទួល​រង​ការ​ពិន័យ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ១,៣៦០​ផោន​ផង​ដែរ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9671279