
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ទៀត ខណៈគ្មានអ្នកឆ្លងថ្មីនោះទេ។
ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាម្នាក់ទៀត នៅសល់តែម្នាក់ប៉ុណ្ណោះ ជាបុរសកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ។
ក្រសួងបានឲ្យដឹងទៀតថា អ្នកដែលព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេសមានចំនួន២៧៣នាក់ ក្នុងចំណោមអ្នកទាំងអស់២៧៤នាក់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព