Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចគ្រោងបញ្ជូនបុរសពីរនាក់ ទៅតុលាការពាក់ព័ន្ធនឹងករណី ផ្ទុកអាវុធខុសច្បាប់និងដាវសាម៉ូរ៉ៃ

សមត្ថកិច្ច គ្រោងបញ្ជូនសំណុំរឿង​​ផ្ទុកអាវុធខុសច្បាប់ និងដាវសាម៉ូរ៉ៃ​ ទៅតុលាការ ដើម្បីធ្វើការសាក​សួរ និងចោទប្រកាន់តាមផ្លូវច្បាប់។

ជនសង្ស័យទាំងពីរមានឈ្មោះថា ឈ្មោះ សេង សោម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្ម ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ពឿ​ន ប៉ា​ង អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទួល​គគីរ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង។

មុនពេលកើតហេតុ គេបានប្រទះឃើញជនសង្ស័យទាំងពីរនាក់ បាន​ជិះ​ម៉ូតូ១គ្រឿង ​ពេល​យប់​ម៉ាក KR ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GE-៩៩១០​ តាម​ខ្នង​ប្រឡាយ​១៧ មេ​សា។ លុះមកដល់ចំណុចកើតហេតុ ខណៈពេល មានការចុះ​ល្បាត​ តាម​គោលដៅ​សំខាន់​ៗ ​ក្នុងភូមិ​សាស្ត្រ របស់កម្លាំង​នគរបាល​ខេត្ត ទទួល​បន្ទុក​ផែនព្រហ្មទណ្ឌ ក៏បានធ្វើការឃាត់ម៉ូតូជន​សង្ស័យ​ទាំងពីរ រួចក៏ ពិនិត្យឃើញកាំភ្លើងខ្លី​​១ដើម ​​និង​ដាវ​សា​មូ​រ៉ៃ១ផងដែរ។

ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបានឃាត់ខ្លួនទុក នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត។

ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ដែលរួមមាន៖ កាំភ្លើង​បុក​ហ្កា​ស​១​ដើម ដាវ​សា​មូ​រ៉ៃ​១​ដើម និង​ទួរណឺវីស​០១ផងដែរ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9473983