តារាចម្រៀងស្រី កញ្ញា ឈិត សុវណ្ណបញ្ញា ភាគច្រើនមហាជន និងអ្នកគាំទ្រស្មានអាយុរបស់អាយដលរបស់ខ្លួនមិនត្រូវនោះទេ ដោយសារតែសម្រស់របស់នាងនៅតែក្មេងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
យ៉ាងណាមិញ កញ្ញា ឈិត សុវណ្ណបញ្ញា បានស្រាយចម្ងល់របស់មហាជនបានអោយដឹងថា កាលពីថ្មីៗនេះគឺជាថ្ងៃខួបកំណើតរបស់នាងក្នុងវ័យ ៣៤ឆ្នាំ។ ទោះបីជា តារាចម្រៀងស្រីរូបនេះវ័យកាន់តែកើនឡើងតែសម្ផស្សកាន់តែថយចុះថែមទៀតផង។
ដូចដែលបានដឹងស្រាប់ហើយ ជារៀងរាល់ឆ្នាំនៃថ្ងៃខួបកំណើតរបស់កញ្ញា គឺពុំដែលមានការរៀបចំជាពិធីធំដុំអញ្ជើញភ្ញៀវចូលរួមនោះឡើយ ព្រោះឃើញថា ឈិត សុវណ្ណបញ្ញា ហាក់ដូចជាចូលចិត្តប្រើជីវិតបែបសាមញ្ញៗត្រឹមតែមានការជួបជុំពីសំណាក់មិត្តភក្តិជិតស្និទ្ធតែប៉ុន្មាននាក់ប៉ុណ្ណោះ ដោយក្នុងនោះក៏តែងតែមានវត្តមានកញ្ញា ទេព បូព្រឹក្ស លោក ជីដេវីដ និងកញ្ញា រ៉ូលីន ជាដើម៕ អត្ថបទដោយ៖ ត្នោត