ពិធីការិនីពូកែវោហាស័ព្ទ អ្នកនាង ខៀវ សានសាណា កំពុងតែរស់នៅជាមួយជីវិតប្ដីប្រពន្ធយ៉ាងផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាអ្នកទាំងពីរនៅមិនទាន់មានបុត្ររួមគ្នាជាចំណងដៃក៏ដោយ។
ស្ងាត់ៗស្រាប់តែពិធីការនីរូបនេះទទួលកាដូធំពីស្វាមីតែម្ដងនោះគឺជាលំនៅដ្ឋាន ខុនដូ ដែលមានតម្លៃខ្ពស់មួយកន្លែង។ ជាក់ស្ដែងកាលពីយប់មិញនេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបថតជាមួយស្វាមី សើចសប្បាយរីករាយ បន្ទាប់ពីស្វាមីទិញនៅខុនដូថ្មីដ៏ប្រណីតជូនទៅកាន់នាងសម្រាប់រស់នៅជុំគ្រួសារ។ មិនតែប៉ុណ្ណោះ ពិធីការិនីរូបនេះ ក៏បាននិយាយពាក្យអរគុណទៅកាន់ស្វាមី ដែលបានចំណាយនៅថវិកាជាច្រើន ទិញនៅខុនដូថ្មីបន្ថែមទៀតសម្រាប់នាងថែមទៀតផង។
ក្រោយឃើញបែបនេះហើយ មហាជនលាន់មាត់សរសើរថា អ្នកនាងពិតជាមានសំណាងយ៉ាងខ្លាំងដែលមានស្វាមីយល់ចិត្តនិងហ៊ានចំណាយលុយយ៉ាងច្រើនដើម្បីទិញខុនដូរដ៏ប្រណិតជូនភរិយាបែបនេះ។
គួររម្លឹកផងដែរថា អ្នកនាង ខៀវ សានសាណា និងស្វាមីរបស់នាងលោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជាបានកាន់ដៃគ្នាចូលរោងការកំឡុងឆ្នាំ២០១៦៕ ដោយ៖ ត្នោត