ភ្នំពេញ ៖ មន្ត្រីឥទាន DL ម្នាក់ បានធ្វើអត្តឃាត(ចង.ក) សម្លាប់ខ្លួនក្នុងបន្ទប់ជួល សង្ស័យមានវិប្បត្តិផ្លូវចិត្ត។ ករណីនេះ កើតឡើងនៅវេលាម៉ោង០២និង០០នាទីយប់ ឈានចូលថ្ងៃ១១ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ។
នគរបាលប៉ុស្តិ៍គោកឃ្លាង បានឲ្យដឹងថា សពមានឈ្មោះ កូវ រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីឥទាន DL ស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រភពដដែល បានឲ្យដឹងទៀតថា តាមការបំភ្លឺពីក្រុមគ្រួសារ នៅមុនពេលកើតហេតុ យុវជន (សព)ខាងលើ ហូបបាយរួច ក៍ចេញទៅដើរលេង លុះយប់ជ្រៅបន្តិច ទើបចូលមកផ្ទះវិញស្រាប់តែដល់ម៉ោងកើតហេតុ ក៏ឃើញរូបគេចង.កសម្លាប់ខ្លួនបាត់ទៅហើយ ក៏រាយការទៅសមត្ថកិច្ច។
តាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សពពិតជាស្លាប់ដោយការចង.កសម្លាប់ខ្លួនឯងពិតមែន។ចប្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តទឹកថ្លាតាមប្រពៃណី៕ ដោយ៖ ផេង ភាព