វេជ្ជបណ្ឌិត Lauren Streicher សាស្ត្រាចារ្យផ្នែកសម្ភពនិងរោគស្ត្រីនៅសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Northinwest បានប្រាប់អោយដឹងពីសុខភាពថា «មនុស្សមានការព្រួយបារម្ភអំពីបញ្ហានេះប៉ុន្តែវាមិនអីទេ» ។ តាមទស្សនៈវេជ្ជសាស្រ្តគ្មានអ្វីខុសទេក្នុងការរួមភេទនៅពេលដែលមនុស្សម្នាក់កំពុងមានរដូវ ។
យោងតាមប្រភពស្រាវជ្រាវចុងក្រោយបានបញ្ជាក់ថា មនុស្សស្រីអាចរួមភេទកំឡុងពេលមករដូវបាន ប៉ុន្តែក៏ត្រូវដឹងថាកំឡុងពេលមករដូវ ជាពេលដែលមាត់ស្បូនស្ត្រីបើកចំហរ ដូច្នេះវាងាយនឹងចម្លងជំងឺផ្សេងៗតាមរយៈការរួមភេទ។ ដូចនេះ ទើបគ្រូពេទ្យខ្លះ ណែនាំមិនអោយរួមភេទក្នុងកំឡុងពេលនេះដើម្បីបង្ការការឆ្លងផ្សេងៗដោយពុំដឹងខ្លួន។
បើរួមភេទកំឡុងពេលមករដូវ អាចមានផ្ទៃពោះទេ?
មនុស្សជាច្រើនគិតថា នឹងមិនមានផ្ទៃពោះទេ បើសិនរួមភេទពេលមករដូវ។ ការពិតទៅអ្វីៗនៅតែអាចទៅរួច ទាំងរឿងមានផ្ទៃពោះពេលមករដូវ ដោយអាស្រ័យលើមូលហេតុមួយចំនួន៖
១. ឈាមទាំងអស់ហូរតាមទ្វារមាស មិនមែនសុទ្ធតែជាឈាមរដូវនោះទេ។ ពេលខ្លះ មនុស្សស្រីក៏អាចហូរឈាមនៅពេលបង្កើតជាពង (មេជីវិតញី) ដូចគ្នា ពិសេសកំឡុងពេលនេះ មនុស្សស្រីបង្កើតពងច្រើនបំផុត។ អំឡុងពេលមនុស្សស្រីកំពុងផលិតពង (ការបញ្ចេញពងអូវុល) អាចធ្វើឲ្យមានការហូរឈាមខ្លះ ដែលយើងនឹងច្រឡំថា ជាឈាមរដូវ។
២. ពេលខ្លះការផលិតពង (ការបញ្ចេញពងអូវុល) អាចកើតមានភ្លាម មុនពេលមនុស្សស្រីឈប់មករដូវ ឬ ២-៣ ថ្ងៃបន្ទាប់ពីវដ្តរដូវត្រូវបានបញ្ចប់។ មនុស្សស្រីម្នាក់ៗ មានពេលផលិតពង (មេជីវិតញី) ខុសៗគ្នា ពីវដ្តរដូវមួយទៅវដ្តរដូវមួយ ដែលធ្វើឲ្យពិបាកប៉ាន់ស្មាន ហើយឱកាសអាចបង្កកំណើតខ្ពស់បំផុត។ ដោយសារតែមេជីវិតឈ្មោលអាចរស់ក្នុងខ្លួនមនុស្សស្រីពី ២-៣ ថ្ងៃ ឬអាចច្រើនជាង ៥ថ្ងៃ និងការបង្កកំណើតជាមួយមេជីវិតញី ចំណាយពេលត្រឹម ៧២ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបាញ់ទឹកកាមរួច ដូចនេះ រួមភេទអំឡុងពេលមករដូវ គឺប្រឈមមានផ្ទៃពោះខ្លាំងណាស់៕