Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឈាម ស្រែកស្បែកហៅសម្លាប់ថៅកែអេតចាយរត់គេចខ្លួន១០ឆ្នាំទីបំផុតជាប់ខ្នោះ

ពោធិ៍សាត់៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកវាលវែង បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយ ធ្វើការអនុវត្ដន៍ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៥៦ ដ.ប.ច.ខ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ របស់លោក គឹម រ៉ាវី ចៅក្រមស៊ើបស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ច្រាញ អឿម ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបងពីបទឃាតកម្ម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ តាមមាត្រា១៩៩ នៃច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន មករស់នៅលាក់ខ្លួនក្នុងមូលដ្ឋានស្រុកវាលវែង ដោយបានប្ដូរសាវតាចាស់ចោល ។

ជននេះពិតជាបានធ្វើសកម្មភាព សម្លាប់មនុស្សចំនួន ០២ នាក់ នៅចំណុចកើតហេតុខាងលើពិតប្រាកដមែន ។ ជនសង្ស័យអស់លក្ខណ៍ត្រូវកម្លាំងនគរបាលស្រុកវាលវែង ឃាត់ខ្លួនបាននៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង យកមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំកម្លាំងជំនាញខេត្តបាតដំបងមកទទួកយក។

គួររំលឹកផងដែរថា អំពើឃាតកម្មដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងនៅកណ្ដាល ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅទីនោះ បន្ទាប់ពីស្ដ្រីថៅកែ អេតចាយនិងកូនស្រីរបស់គាត់ អាយុ ១៣ឆ្នាំ ត្រូវបានគេសម្លាប់ក្នុងបន្ទប់ ខណ:ដែលកូនប្រុសរបស់ជនរងគ្រោះ និងអ្នកបម្រើស្រី បានឃើញហេតុការណ៍ នេះផ្ទាល់ភ្នែក ប៉ុន្ដែមិនអាចធ្វើអ្វីបាន ដោយសារតែឃាតក ដែលពួកគេស្គាល់ច្បាស់ មានកាំបិតនៅក្នុងដៃ ហើយបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព បន្ទាប់ពីធ្វើសកម្មភាពហើយ ។

អំពើឃាតកម្ម ដែលបានផ្ដាច់ជីវិតស្ដ្រីជា ម្ដាយថៅកែទិញអេតចាយ មានមុខមាត់ ម្នាក់នៅក្រុងបាត់ដំបង រួមទាំងកូនស្រីអាយុ ទើប ១៣ឆ្នាំ ខណ:ដែលប្ដីនិងឪពុកមិននៅផ្ទះ ដោយស្ថិតនៅទីតាំងរកស៊ីមួយកន្លែងទៀត នៅឯក្រុងប៉ោយប៉ែតនោះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៨និង៤០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងផ្ទះជនរងគ្រោះ ក្រុមទី៨ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា អំពើឃាតកម្ម នេះ បានបណ្ដាលឲ្យស្ដ្រីជាម្ដាយ ឈ្មោះ ឈួយ មួយ អាយុ ៤៥ឆ្នាំ និងកូនស្រី ឈ្មោះ តាំង គាងគាង អាយុ ១៣ឆ្នាំ បានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់ បន្ទាប់ពីឃាតកបានសំងំលាក់ខ្លួននៅក្នុងបន្ទប់ រួចហើយក៏ធ្វើ សកម្មភាពរឹតកនិង យកពូថៅកាប់ទៅលើជនរងគ្រោះទាំងពីរនាក់ម្ដាយកូន។

ទាក់ទិនករណីនេះ ស្ដ្រីអ្នកបម្រើនិងជាចុងភៅ នៅផ្ទះជនរងគ្រោះ ឈ្មោះ ធាង ម៉ាគីន អាយុ ២៦ឆ្នាំ បានប្រាប់សមត្ថកិច្ចថា ឃាតកត្រូវនាងឃើញ ផ្ទាល់ភ្នែកនោះ គឺអតីតកម្មករដែលធ្លាប់ធ្វើការឲ្យថៅកែស្រី ហើយមូលហេតុនៃការសម្លាប់ម្ដាយកូននេះ ដោយសារតែឃាតកមានគំនុំ និងថៅកែស្រី បន្ទាប់ពីបានបញ្ឈប់ការងាររបស់គេ កាលពីពេលកន្លងទៅ។

បើយោងតាមសមត្ថកិច្ច ដែលបានដក ស្រង់សំដីអ្នកបម្រើស្រីរូបនេះ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ ជនសង្ស័យដែលបាន នឹងកំពុងគេចខ្លួនបានមកសួរថៅកែស្រីថា ហេតុអ្វីបានជាបញ្ឈប់ការងាររបស់គេ ពេលនោះថៅកែស្រីបានឆ្លើយតបទៅវិញថា មិនចាំបាច់ចង់ដឹងឡើយ ។

បើយោងតាមសាក្សីរស់រូបនេះ មូលហេតុ ដែលនាំឲ្យជនរងគ្រោះ បញ្ឈប់ការងារកម្មករ ដែលជាជនសង្ស័យពីព្រោះជននេះបានលួច យកដែករបស់ថៅកែទៅលក់ ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលដែលកើតហេតុនេះ ប្ដីនិងជាឪពុករបស់ជនរងគ្រោះទាំងពីរនាក់ លោក តាំង ឡាយ អាយុ ៤៨ឆ្នាំ កំពុង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ពោលជាទីតាំងរកស៊ីមួយកន្លែងទៀត សម្រាប់ការនាំចេញផលិតផលអេតចាយឆ្ពោះទៅប្រទេស ថៃ ។

សពជនរងគ្រោះទាំងពីរនាក់ បានបង្ហាញថា ជនរងគ្រោះជាកូនស្រីត្រូវ បានឃាតករឹតកសម្លាប់ ដោយឃើញស្នាម នៅនឹងក ដោយឡែកស្ដ្រីជាម្ដាយវិញ ត្រូវជនសង្ស័យកាប់ពីរពូថៅ ចំក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ជនសង្ស័យបានចូលទៅសំងំ លាក់ខ្លួននៅក្នុងបន្ទប់ជនរងគ្រោះ ហើយនៅពេលកូនស្រីជនរងគ្រោះចូល ទៅមុនក៏ធ្វើសកម្មភាពរឹតកសម្លាប់ រួចហើយពេលស្ដ្រីជាម្ដាយចូលទៅតាមក្រោយ ក៏សម្លាប់ថែមទៀត នៅពេលធ្វើសកម្មភាពសម្លាប់ជនរងគ្រោះទាំងពីរនាក់នោះ ស្ដ្រីចុងភៅកំពុងលាងចាននៅចង្ក្រានបាយ រីឯកូនប្រុសម្នាក់ទៀត របស់ស្ដ្រី រងគ្រោះកំពុងនៅក្នុងបន្ទប់ ហើយក៏ឮស្រែកឲ្យជួយផងៗ បន្ទាប់ក៏បានចេញពីក្នុងបន្ទប់ទៅមើលឃើញ ឃាតកដៃ ម្ខាងកាន់កាំបិតនិង ដៃម្ខាងទៀតកាន់ដែក ធ្វើឲ្យកូនប្រុសដែលមានអាយុទើបតែ ១៧ឆ្នាំ មានការតក់ស្លុត ធ្វើអ្វីមិនកើត។ ភ្លាមៗនោះ ស្ដ្រីជាចុងភៅបានចូលមក ប៉ុន្ដែត្រូវឃាតកយកកាំបិតច្រានទ្រូង បណ្ដាលឲ្យដួល ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព បន្សល់ទុកនូវការឈឺចាប់៕ដោយ÷សួង សាម

from: https://tnaot.com/km/m/detail/article/9671072